**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ

គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ជំរុញឱ្យរដ្ឋបាលខេត្តព្រៃវែង ពង្រឹងសេវាសុខាភិបាល និងផ្សព្វផ្សាយពីជំងឺមិនឆ្លង

ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពីតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង លោកជំទាវ ជឹម សាវីន សមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យស្វែងយល់ពីប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក នៅសាលប្រជុំសាលាខេត្តព្រៃវែង។

ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយនានា ដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា សំដៅសម្រេចឲ្យបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានការចង្អុលណែនាំផ្ទាល់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូពីហេដ្ឋារចនាសម្ព័ន្ធ និងវឌ្ឍនភាពការងាររបស់ខេត្ត បានធ្វើកន្លងមកពាក់ព័ន្ធជាមួយមន្ទីរទាំង៤ ដែលគណៈកម្មការបានទទួលបន្ទុក។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ខេត្តមានមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ០១កន្លែង មន្ទីរពេទ្យបង្អែកស្រុក ចំនួន ១១កន្លែង មណ្ឌលសុខភាព ១១៣កន្លែង បុស្តិ៍សុខភាព ០៧កន្លែង សេវាឯកជន ១ ០៧៨កន្លែង និងឱសថស្ថាន ១១០កន្លែងទៀត ដែលកំពុងផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង និងបណ្តាលខេត្តជិតខាង ក៏បានមកទទួលសេវាសុខាភិបាលជាបន្តបន្ទាប់ ក្នុងនោះមានជំងឺមិនឆ្លង និងជំងឺផ្សេងៗ ដោយមានការប្រើប្រាស់ប័ណ្ណប.ស.ស ប័ណ្ណសមធម៌ និងបង់ថវិកាឯកជនផ្ទាល់ខ្លួនផងដែរ។

ជាមួយគ្នានោះ មន្ទីរសុខាភិបាលខេត្ត បានជួបបញ្ហាប្រឈមជាច្រើនបណ្តាលមកពីកង្វះខាតធនធានមនុស្សនៅមានកម្រិត និងហិរញ្ញវត្ថុសម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងពង្រីកវិសាលភាពនៃការអភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពអ្នកជំងឺ ការខ្វះខាតគ្រូពេទ្យជំនាញ និងឯកទេសមួយចំនួន និងនៅមានកម្រិតព្រមទាំងខ្វះបទពិសោធន៍ ខ្វះខាតសម្ភារៈបរិក្ខារពេទ្យ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រទេសជាតិពុះពារជំនះនូវវិបត្តិ និងបញ្ហាប្រឈមនានាជាសកល ដែលបាននឹងកំពុងមានវិបត្តិប្រែប្រួលដ៏ស្មុគស្មាញបំផុតប្រកបដោយជោគជ័យ និងខិតខំស្តារ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយមូលនិធិជាតិជំនួយសង្គម ជាក់ស្តែងខេត្តព្រៃវែងអនុវត្តបានការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារមានអាយុក្រោម២ឆ្នាំ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូន-១៩ នៅក្នុងខេត្តព្រៃវែង ការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណពិការភាព និងសិទ្ធិជាមូលដ្ឋាន ជាដើម។ ទន្ទឹមនឹងនោះ មន្ទីរមានបញ្ហាប្រឈមដោយខ្វះខាតមន្ត្រី និងសមត្ថភាពនៅមានកម្រិត។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ចំពោះការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់អនុវត្ត គាំទ្រ និងចូលរួមយ៉ាងសកម្មលើការងារសង្គម ព្រមទាំងខិតខំទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុនវិនិយោគ ដែលបានផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្ត មានដូចជា វិស័យក្រៅពីកាត់ដេរ មានចំនួន២០១សហគ្រាស មានកម្មករ និយោជិតសរុបចំនួន ៥.០៣៥នាក់ ខេត្តមានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ១កន្លែង បានបើកវគ្គបណ្តុះបណ្តាលដូចជា៖ ជំនាញគណនេយ្យ ជំនាញអគ្គិសនី សេវាកម្មកុំព្យូទ័រ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការងារកំបោរ ការថែទាំ និងជួសជុលរថយន្ត ការដំឡើងសសៃដែក។ ខេត្តបានជួបបញ្ហាប្រឈមមួយចំនួន ដោយមានកង្វះខាតគ្រូជំនាញនៅក្នុងវិទ្យាស្ថានបណ្តុះបណ្តាល និងខ្វះបុគ្គលិក។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ខេត្តបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកម្ពស់យេនឌ័រ ផ្តល់ភាពអង់អាចដល់ស្ត្រី ដែលជាកត្តាគន្លឹះក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ពង្រឹងសមត្ថភាព លើកកម្ពស់តម្លៃសិទ្ធិស្ត្រីខ្មែរ និងជាអ្នកដឹកនាំស្ត្រីក្នុងសកម្មភាពថែរក្សាសន្តិភាព និងពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ខេត្ត និងមន្ទីរពាក់ព័ន្ធ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តទាំងមូល និងបានអំពាវនាវសូមឱ្យរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីផលប៉ះពាល់ និងហានិភ័យនៃជំងឺមិនឆ្លង ដើម្បីប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ អំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ ជំងឺមិនឆ្លង នៅក្នុងខេត្តព្រៃវែង ក៏ដូចជានៅក្នុងប្រទេសកម្ពុជា នឹងឈានទៅសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស និងទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០តាមការកំណត់ និងស្នើឱ្យមន្ត្រីរាជការទាំងអស់ នៃសហព័ន្ធ និងកូនៗ ដែលគ្រប់អាយុទៅចុះឈ្មោះចូលជាសមាជិក(ប.ស.ស) ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង