**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ បើរកឃើញអ្នកធ្វើការក្នុងវិស័យយុត្តិធម៌ណា មានពាក់ព័ន្ធជាមួយអ្នកជួញដូរគ្រឿងញៀន នឹងបញ្ជូនទៅ ACU ដើម្បីចាត់ការតាមនីតិវិធី

ភ្នំពេញ៖ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា អ្នកធ្វើការក្នុងវិស័យយុត្តិធម៌ទាំងឡាយណា ដែលពាក់ព័ន្ធនឹងរឿងគ្រឿងញៀន នឹងត្រូវបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីចាត់ការតាមនីតិវិធី។

ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានមានប្រសាសន៍ថា រឿងគ្រឿងញៀននេះ ត្រូវប្តូរផ្តាច់ទាំងអស់គ្នា រួមគ្នាប្រយុទ្ធប្រឆាំង ព្រោះគ្រឿងញៀនមិនត្រឹមតែបំផ្លាញសន្តិសុខទេ តែបំផ្លាញទាំងធនធានមនុស្សកម្ពុជាទៀតផង។ លោកថា បើមិនប្តូរផ្តាច់ទេ ច្រើនឆ្នាំទៅមុខទៀត សង្គមជាតិនឹងត្រូវបានបំផ្លាញ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ «អ្វីដែលចាប់អារម្មណ៍ជាងគេ គឺវិធានការគន្លឹះទី៤ និងវិធានការគន្លឹះទី៥ រឿងគ្រឿងញៀន អីចឹងហើយបានជាខ្ញុំបានប្រកាសជាសាធារណៈនៅក្នុងសន្និសីទសារព័ត៌មាន(ថា) វិស័យយុត្តិធម៌ ត្រូវតែដាច់ខាងលើបញ្ហាគ្រឿងញៀន។ ត្រង់ស្ថាប័នផ្សេងទៀត គេធ្វើយ៉ាងម៉េចជារឿងរបស់ស្ថាប័នផ្សេង ដើម្បីអនុវត្តវិធានការគន្លឹះទី៤ របស់សម្តេចមហាបវរធិបតី ប៉ុន្តែវិស័យយុត្តិធម៌របស់យើង ត្រូវតែប្រកាន់គោលការណ៍នេះច្បាស់លាស់»។

រដ្ឋមន្ត្រីយុត្តិធម៌សង្កត់ធ្ងន់ថា «ខ្ញុំសូមបញ្ជាក់ម្តងហើយម្តងទៀត ខ្ញុំបានប្រកាសហើយ ខ្ញុំមិនអាចដកពាក្យនេះបានទេ បើរកឃើញថា មានការពាក់ព័ន្ធផលប្រយោជន៍ជាមួយមេគ្រឿងញៀន ខ្ញុំសុំទោស ខ្ញុំអត់មានជម្រើសអីក្រៅពីបញ្ជូនព័ត៌មាន និងសំណុំរឿងនេះ ទៅអង្គភាពប្រឆាំងអំពើពុករលួយ» ៕

អត្ថបទដែលជាប់ទាក់ទង