**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ**មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង**ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan អូស្ត្រាលី ចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា**ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ**គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ក្រសួងការបរទេសកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់**អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹងស្តីពី ការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតអាវុធ (AK47) ត្រួតពិនិត្យលទ្ធផល វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង**អាជ្ញាធរឥណ្ឌា ស៉ើបអង្កេតលើប្រព័ន្ធ Google Maps ក្រោយមនុស្ស ៣នាក់ស្លាប់ដោយបើករថយន្តធ្លាក់ស្ពាន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់**អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន សិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ**រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ស្ថិតក្រោមការស៊ើបអង្កេតពី«បទពុករលួយ»**មន្ត្រីអាម៉េរិក៖ យោធាអាម៉េរិកប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ លើមូលដ្ឋានយោធានៅអង់គ្លេស**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន ពលទាហាន អង្គភាពវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ**បទវិភាគ៖តើ”អាមេរិកជាអាទិភាព”របស់លោកTrumpអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩

ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ បុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិ ២០២៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិច្ចប្រជុំជាមួយ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤ ដែលដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ។

ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ មានប្រសាសន៍លើកឡើងថា គណៈកម្មាធិការនឹងរៀបចំកំណត់បែង ចែកភារកិច្ចនិងណែនាំ ដល់គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី សម្រាប់ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឲ្យមានភាពសប្បាយរីករាយជូនប្រជារាស្រ្តដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ដែលមានរយៈពេល៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្តម បញ្ជាក់ថា យោងតាមការគន់គូរហោរាសាស្ត្រជើងលេខក្បួនតម្រារបស់ខ្មែរ ឆ្នាំនេះពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប្រារព្ធធ្វើឡើងរយៈពេល ៤ថ្ងៃ ហើយយូរឆ្នាំម្តងទើបជើងលេខមានរយៈពេល៤ថ្ងៃនេះ ។

ឯកឧត្តម មានប្រសាសន៍បន្តថា ពិធីបុណ្យចូលឆ្នាំថ្មី ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី និងតាមទីវត្តអារាមនីមួយៗ ត្រូវរៀបចំនូវកម្មវិធីឲបានច្រើន ដូចជាកម្មវិធីតាមបែបសាសនា ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ពិធីចម្រើនព្រះបរិត្ត សូត្រមន្តលើករាសី របាំបួងសួងនិងរបាំត្រុដ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ ពិធីកម្សាន្តសប្បាយដូចជាកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ចោលឈូង បោះអង្គុយ លាក់កន្សែង ទាញព្រ័ត ស្តេចចង់ ជាដើម ។

ឯកឧត្តម ក៏បានសំណូមពរឲ្យក្រសួងដែលមានសមត្ថកិច្ចក្នុងរក្សាសុវត្ថិភាពចររាចរ សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ សូមឱ្យសហការការពារធានាបាននូវសុវត្ថិភាព មុនពេល អំឡុងពេល និងក្រោយពេល បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅតាមទីវត្តអារាម មណ្ឌលកម្សាន្ត រមណីយដ្ឋាននានានៅរាជធានីភ្នំពេញ និងគ្រប់ខេត្ត ដើម្បីបង្កការសប្បាយរីករាយជូនប្រជារាស្រ្តចូលរួមកម្សាន្ត។

ដោយឡែកសម្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានភារកិច្ចធ្វើការផ្សព្វផ្សាយឲ្យបានមុន១សប្តាហ៍ ចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ តទៅ នូវខ្លឹមសារផែនការណែនាំស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងណែនាំក្រុមបច្ចេកទេសឲ្យចុះធ្វើសកម្មភាពថតរូប ផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ឬតាមរយៈមធ្យោបាយផ្សេងៗ គ្រប់សកម្មភាព និងទិដ្ឋភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺថ្ងៃទី ១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២៤ ដូចជាពិធីបុណ្យសាសនាតាមវត្តអារាម និងសកម្មភាពការលេងល្បែងប្រជាប្រិយនៅតាមតំបន់នីមួយៗ ដោយធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជារាស្រ្តទាំងក្នុង និងក្រៅប្រទេសបានទស្សនាយល់ និងជ្រួតជ្រាប។

ដូចនេះ ដើម្បីឲ្យការរៀបចំកម្មវិធីប្រព្រឹត្តទៅបានជោគជ័យ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ទាំងអស់ ត្រូវរៀបចំកម្មវិធីនីមួយៗ ឲ្យបានច្បាស់លាស់តាមប្រពៃណីជាតិខ្មែរដ៏ថ្កើនថ្កាននៃយើង សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តសម្រេចបានលទ្ធផលល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង