ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ យាងមកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានយាងត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន អស់រយៈពេលប្រមាណជា១ខែ។
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទី គោ រព សក្ការៈដ៏ខ្ពង់ខ្ពស់ បាន យាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងពេលគង់ប្រថាប់នៅប្រទេសចិន កាលពីរយៈពេលប្រមាណមួយខែនេះ ព្រះករុ ណា ជាអម្ចាស់ជីវិតតម្កល់លើត្បូងបានសព្វព្រះរាជហឫទ័យ យាងទៅកាន់ខេត្តនានារបស់ចិន និងព្រះបរម រាជានុញ្ញាត ឲ្យមន្ត្រីជាន់ខ្ពស់មួយចំនួនចូលក្រាបបង្គំគាល់ និងសវនាការផងដែរ៕