**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស និងរិតតែជាកិច្ចការអាទិភាពសំខាន់បំផុតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស ហើយការអភិវឌ្ឍធនធានមនុស្ស ក៏ជាកិច្ចការអាទិភាពសំខាន់បំផុតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាផងដែរ។ ក្នុង១ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាប្រមាណជិត ១ពាន់លានដុល្លារអាមេរិកលើវិស័យអប់រំ ដើម្បីរួមចំណែកលើកកម្ពស់ការចូលរៀន និងគុណភាពនៃការអប់រំនៅគ្រប់ទិសទីក្នុងប្រទេសកម្ពុជា។

នេះជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា និងពិធីលាងសាយភោជន៍សប្បុរសធម៌របស់សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលត្រូវបានដាក់ឱ្យអនុវត្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកមនុស្សជាបេះដូងនៃយុទ្ធសាស្ត្រ ដោយក្នុងនោះការអភិវឌ្ឍមូលធនមនុស្សជាចំណែកយ៉ាងសំខាន់នៃស្នូល និងស្ទើរគ្រប់បញ្ចកោណនៃយុទ្ធសាស្ត្រនេះ។

លើសពីនេះ រាជរដ្ឋាភិបាលបានចាត់ទុកមនុស្សជាគោលដៅសំខាន់បំផុតនៃការអភិវឌ្ឍ មានន័យថាពួកគេត្រូវការរស់នៅក្នុងសន្តិភាព ប្រកបដោយសេចក្តីថ្លៃថ្នូរ និងវិបុលភាព ហើយមនុស្ស គឺជាដើមទុនដ៏មានតម្លៃបំផុត ដោយមនុស្សត្រូវមាននូវគុណភាពនៃចំណេះដឹង ជំនាញ សុខភាព និងក្រមសីលធម៌ល្អ ដើម្បីជាទុនក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត។

ដើម្បីបង្ហាញជាទស្សនវិស័យទៅមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ទោះបីជាកន្លងមកវិស័យអប់រំមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្តី ដើម្បីឱ្យវិស័យនេះបន្តរីកចម្រើនទៅមុខទៀត ទាមទារឱ្យមានការគិតគូរគ្រប់ជ្រុងជ្រោយពីគ្រប់ទិដ្ឋភាព។ ក្នុងនោះ ក្នុងទិដ្ឋភាពថវិកា វិស័យអប់រំត្រូវទទួលបានការបែងចែកថវិកាសមរម្យ (allocative) និងត្រូវចំណាយថវិកាទាំងនោះប្រកបដោយប្រសិទ្ធភាព (efficiency) និងចំគោលដៅ សំដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំផង (access) និងគុណភាពនៃការអប់រំផង (quality)។

លើសពីនេះ បន្ថែមលើអភិក្រម«ការអប់រំសម្រាប់ទាំងអស់គ្នា» (Education for all) ក្នុងការអភិវឌ្ឍវិស័យអប់រំ ភាគីពាក់ព័ន្ធត្រូវចាប់យកបន្ថែមនូវអភិក្រម «ទាំងអស់គ្នាដើម្បីការអប់រំ» (All for education) ដើម្បីកៀរគររាល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាល វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល លោកគ្រូអ្នកគ្រូ អាណាព្យាបាល ឪពុកម្តាយ និងគ្រប់ភាគីក្នុងសហគមន៍ឱ្យចូលរួមក្នុងបុព្វហេតុលើកកម្ពស់ការអប់រំរបស់សិក្សានុសិស្ស ដែលសុទ្ធសឹងតែជាកត្តាចាំបាច់ ខានពុំបាន។

ក្នុងស្មារតីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជន និង
ភាគីពាក់ព័ន្ធទាំងអស់ចាប់ដៃគូជាមួយគ្នា និង ជាមួយរាជរដ្ឋាភិបាល ដើម្បីសិក្សាស្វែងយល់អំពីសកម្មភាពការងាររបស់គ្នាទៅវិញទៅមក ឱ្យបានច្បាស់លាស់ និងរួមគ្នាកសាងកម្មវិធី និងគម្រោងអប់រំ និងបណ្តុះបណ្តាល ដែលមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា ដើម្បីទាញយកផលជាអតិបរមាពីសហថាមភាព នៃកិច្ចសហប្រតិបត្តិការនេះ។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានលើកទឹកចិត្តឱ្យភាគីទាំងអស់រួមគ្នាគិតគូរ និងស្វែងរកដំណោះស្រាយថ្មីៗ (creative ways) ដើម្បីរួបរួមអភិវឌ្ឍវិស័យអប់រំ និងជាពិសេសផ្សារភ្ជាប់ការរៀបចំកម្មវិធីអប់រំទាំងអស់ ជាមួយនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារ ដើម្បីធានាចីរភាពនៃការអភិវឌ្ឍ
វិស័យអប់រំ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជម្រាបអង្គពិធីទាំងមូលអំពីការផ្តាំផ្ញើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ដែលបានកៀរគរមូលនិធិអាហារូបករណ៍រហូតដល់ទៅ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយប្រសិទ្ធនាមអាហារូបករណ៍នេះជា អាហារូបករណ៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាទឹកប្រាក់ទំហំ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីជាវិភាគទានបន្ថែមដល់មូលនិធិអាហារូបករណ៍ខាងលើផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកកម្មអាមេរិកប្រចាំនៅកម្ពុជា ដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីកៀរគរវិភាគទានជូនអង្គការក្រៅរដ្ឋាភិបាល សម្រាប់បន្តរួមចំណែកក្នុងការលើកកម្ពស់ការអប់រំក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តាំផ្ញើឱ្យសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះ និងចូលរួមផ្តល់ឱកាសបន្ថែមដល់កុមារាកុមារី យុវជនយុវនារី និងសិស្សានុសិស្សកម្ពុជាឱ្យទទួលបានឱកាសគ្រប់គ្រាន់ និងស្មើៗគ្នាក្នុងការទទួលបានការអប់រំដែលមានគុណភាព។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានបង្ហាញនូវការគាំទ្រ និងការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងរូបលោកផ្ទាល់ក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ៕

អត្ថបទដែលជាប់ទាក់ទង