**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ

ក្រសួងការងារ បន្តពង្រឹងវិធានការបង្ការ ទប់ស្កាត់គ្រោះអគ្គិភ័យ ជំងឺអេដស៍ និងគ្រឿងញៀននៅតាមសហគ្រាស គ្រឹះស្ថាន

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងខិតខំពង្រឹងវិធានការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ជំងឺអេដស៍ និងគ្រឿងញៀននៅតាមសហគ្រាស គ្រឹះស្ថាន ពិសេសគឺបានផ្ដល់អនុសាសន៍ជាច្រើនចំពោះការបង្ការ ទប់ស្កាត់គ្រោះថ្នាក់នៅកន្លែងធ្វើការ។

ជាក់ស្តែង តាមរយៈវគ្គបណ្ដុះបណ្ដាលសុវត្ថិភាពអគ្គិភ័យ ការបង្ការជំងឺអេដស៍ និងគ្រឿងញៀននៅតាមសហគ្រាស គ្រឹះស្ថាន​ ក្រោមអធិបតីភាព​ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងរោងចក្រ សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងផ្នែកពាក់ព័ន្ធសរុបជាង ២០០នាក់​ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤​នេះ​។

លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានបញ្ជាក់ថា កន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានការបណ្ដុះបណ្ដាលបានច្រើនពាក់ព័ន្ធនឹងវិធានការបង្ការអគ្គិភ័យ។ ក្នុងនោះនៅឆ្នាំ២០២២ បានបណ្ដុះបណ្ដាលចំនួន ៧៦វគ្គ ដែលមានកម្មករចូលរួមចំនួន​១,៥៣៣នាក់។ ឆ្នាំ២០២៣ បណ្ដុះបណ្ដាលបាន ៧៨វគ្គ ដែលមានកម្មករនិយោជិតចូលរួមចំនួន ១,៨៧២នាក់ ក្នុងនោះបានបណ្ដុះបណ្ដាលមន្ត្រីចំនួន ៣វគ្គ ដែលមានមន្ត្រីរាជការចូលរួមចំនួន ៣៧៥នាក់។ នៅឆ្នាំ២០២៤ ក្រសួងក៏បានបណ្ដុះបណ្ដាលចំនួន ៣៦វគ្គ ដែលមានការចូលរួមចំនួន ៧១៦នាក់។

លោក ឡេង តុង បានណែនាំដល់តំណាងសហគ្រាស គ្រឹះស្ថាន ត្រូវមានការវាយតម្លៃហានិភ័យការងារ, ត្រួតពិនិត្យប្រព័ន្ធដែលអាចនាំឱ្យមានចំហេះកើតឡើង, ត្រូវបង្ការអគ្គិភ័យកើតឡើងយថាហេតុ ហើយត្រូវប្រាកដថា រាល់ឧបករណ៍-បរិក្ខារដែលបង្ការអគ្គិភ័យនៅមានដំណើរការល្អ និងត្រួតពិនិត្យជាប្រចាំ។ ក្រៅពីនេះ ត្រូវធានាការថែរក្សាអនាម័យឱ្យបានស្អាតគ្រប់ពេលវេលា, រៀបចំប្រព័ន្ធកំណត់អត្តសញ្ញាណឧបករណ៍ពន្លត់អគ្គិភ័យក្នុងករណីកើតមានអគ្គិភ័យ និងត្រួតពិនិត្យជាប្រចាំ, រៀបចំគំនូសប្រាប់ផ្លូវច្រកចេញនៅពេលមានអគ្គិភ័យកើតឡើង ត្រូវធានាថាមិនមានឧបសគ្គ និងមិនត្រូវចាក់សោក្នុងពេលម៉ោងធ្វើការ។ ជាងនេះទៀតក៏បានរៀបចំការបណ្ដុះបណ្ដាលអំពីនីតិវិធី ជំនាញ និងហ្វឹកហាត់ពន្លត់អគ្គិភ័យដល់កម្មករនិយោជិត ពិនិត្យនិងធ្វើបច្ចុប្បន្ន វាយតម្លៃហានិភ័យឱ្យបានទៀងទាត់។

ជាមួយគ្នានោះ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានលើកឡើងបន្ថែមពីវិធានការបង្ការគ្រោះអគ្គិភ័យនេះផងដែរ ហើយក៏បានរំលឹកនូវអនុសាសន៍របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជុំវិញការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន ព្រមទាំងអំពាវនាវដល់គ្រប់ភាគីទាំងស្ថាប័នរដ្ឋ សហគ្រាស គ្រឹះស្ថានទាំងឡាយត្រូវខិតខំទប់ស្កាត់បញ្ហាចាំបាច់នេះ និងត្រូវជៀសឱ្យឆ្ងាយពីអំពើអបាយមុខនានា ដូចជាគ្រឿងញៀននេះជាដើម។

ក្នុងឱកាសនេះដែរ​ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់កម្មករនិយោជិត ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាននានា សូមចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រស់នៅឱ្យមានអនាម័យ ដើម្បីថែរក្សាសុខភាពឱ្យបានមាំទាំ កសាងអនាគតឱ្យកាន់តែភ្លឺថ្លាឡើង ពីព្រោះប្រទេសជាតិពិតជាត្រូវការយុវជនរាល់គ្នាដែលជាកម្លាំងកសាងអភិវឌ្ឍន៍ជាតិតទៅមុខទៀត ៕

អត្ថបទដែលជាប់ទាក់ទង