**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ

តើឈ្មោះទន្លេ «វ៉ៃគោ» និង «វ៉ៃកូ» មួយណាត្រឹមត្រូវ?

ភ្នំពេញ៖ ខេត្ដស្វាយរៀង ស្ថិតនៅទិសអាគ្នេយ៍ នៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១២៥គ.ម មានព្រំប្រទល់ខាង លិច និងខាងជើង ទល់ នឹង ខេត្តព្រៃវែង ខាងកើត និង ខាងត្បូងទល់នឹងខេត្តតៃនីញ និ ងខេត្ដឡុងអាន ប្រទេស វៀតណាម ប្រមាណ ២៥៨ គ.ម ។

នៅទីរួមខេត្តស្វាយរៀង មានទន្លេធំមួយហ៊ុំព័ទ្ធនៅភាគខាងកើត និងខាងត្បូង ដោយទន្លេនោះភាគច្រើនត្រូវបានគេហៅឈ្មោះថា «ទន្លេវ៉ៃគោ» ។

តាមការសង្កេតបច្ចុប្បន្ន ការហៅឈ្មោះទន្លេដែលមានភាពល្បីល្បាញនៅក្នុងខេត្តស្វាយរៀងខាងលើនេះ ហាក់នៅមានភាពស្រពិកស្រពិល ដោយអ្នកខ្លះហៅថា «ទន្លេវ៉ៃគោ» និងខ្លះទៀតហៅថា «ទន្លេវ៉ៃកូ» តើឈ្មោះទាំងពីរនេះ មួយណាត្រឹមត្រូវ?

យោងតាមជំពូកទី៦ ក្នុងឯកសាររបស់មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឱ្យដឹងថា តាមសេចក្តីពន្យល់របស់អ្នកស្រុក «វ៉ៃកូ» ជាឈ្មោះ ដែលនិយាយក្លាយមកពី «វ៉ៃគោ»។ ពួកគាត់លើកសេចក្តីដំណាលមកធ្វើជាអំណះអំណាងថា កាលដើមឡើយទន្លេនេះជាទីសំចតនៃឈ្មួញសំពៅចិន ឬអាណាម ដែលមកជួញដូរនៅស្រុកខ្មែរ។

នៅពេលត្រឡប់ទៅវិញ ឈ្មួញខ្លះក៏ទិញគោពីស្រុកខ្មែរយកទៅលក់នៅឯស្រុករបស់ខ្លួន។ ដើម្បីឱ្យគោឡើងសំពៅ គឺត្រូវវាយ (វ៉ៃ) គោទាំងនោះ ដែលជាហេតុនាំឱ្យជាប់ជាឈ្មោះហៅថា «ទន្លេវ៉ៃគោ»។

ចំណែកអ្នកខ្លះទៀតនិយាយខ្លីត្រឹមតែថា «អ្នកស្រុកវាយ (វ៉ៃ) ដេញគោឱ្យឆ្លងទៅត្រើយម្ខាងទៀតដើម្បីយកទៅលក់» ឬខ្លះទៀតថា «ទៅលក់នៅវៀតណាម» តែប៉ុណ្ណោះ។

បើគិតពីសំឡេងនៃពាក្យ «វ៉ៃគោ» និង «វ៉ៃកូ» គឺខុសគ្នា ហើយដែលពិបាកនឹងជឿថា «វ៉ៃកូ» ក្លាយមកពី «វ៉ៃគោ» ។ ប៉ុន្តែសេចក្តីពន្យល់ខាងលើនេះបានជាប្រយោជន៍ជួយបញ្ជាក់ឱ្យឃើញច្បាស់ថា ៖
ទី១ ៖ ឈ្មោះ «វ៉ៃកូ» ជាឈ្មោះមានមុនឈ្មោះ «វ៉ៃគោ»។
ទី២ ៖ ឈ្មោះ «វ៉ៃគោ» ដែលបង្កើតក្រោយនេះ គឺកើតចេញពីការខិតខំរកសេចក្តីពន្យល់ឱ្យ «សមហេតុសមផល» របស់អ្នកស្រុក ដ្បិតពុំយល់ និងពុំអាចបកស្រាយឈ្មោះ «វ៉ៃកូ» បាន។

ក្រៅអំពីសេចក្តីពន្យល់ខាងលើ មានសេចក្តីសង្ស័យខ្លះៗដែរ ថា ឈ្មោះ «វ៉ៃកូ» គឺជាពាក្យរបស់ពួកព័រទុយហ្គេ ដែលបានមកកម្ពុជាកាលពីរវាងសតវត្សទី១៦និង១៧។ តែយ៉ាងណាក៏នៅតែពុំយល់ន័យដូចគ្នាដែរ។

នៅក្នុងឯកសាររបស់មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្ត្រ ដដែលបានសរសេរពន្យល់បន្ថែមដោយផ្អែកលើភូមិសាស្ត្រជាក់ស្ដែងយ៉ាងដូច្នេះថា បើពិនិត្យតាមភូមិសាស្រ្ត ទន្លេវ៉ៃកូ គឺជាផ្នែកមួយនៃព្រែកដែលមានប្រភពសំខាន់ពីខាងស្រុកមេសាង ខេត្តព្រៃវែង ហើយដែលហូរចុះមកត្បូងធ្លាក់ទៅសមុទ្រ ។ ព្រែកមួយនេះមានឈ្មោះហៅទីទៃៗពីគ្នា ទៅតាមផ្នែក តាមតំបន់។ នៅផ្នែកខាងលើមុនមកដល់ព្រែកវ៉ៃគោ មានព្រែកពីរហូរមកប្រសព្វគ្នា គឺព្រែកជីផុច និងព្រែកពងទឹក (ព្រែកពងទឹកតមកពីព្រែកមេសាងនៅផ្នែកខាងលើ)។ តពីព្រែកវ៉ៃកូ ហើយមុនមកដល់ទន្លេវ៉ៃកូ មានឈ្មោះថា «ព្រែកចាម»។ ចុះពីទន្លេវ៉ៃកូតមកទៀត ទឹកហូរបែកជាពីរកាត់តាមព្រែកបាសាក់ និងព្រែកកំពង់ចម្លង ហើយហូរធ្លាក់ទៅសមុទ្រកាត់តាមស្ទឹង តាមព្រែកនានានៃប្រទេសវៀតណាម។

តាមភូមិសាស្រ្តជាក់ស្តែង ត្រង់កន្លែងដែលអ្នកស្រុកហៅថា «ទន្លេវ៉ៃកូ» គឺជា «ទីដែលមានផ្ទៃទឹកធំល្វឹងល្វើយ» ហើយដែលជាន័យនៃពាក្យ «ទន្លេ»។
យោងតាមឯកសារស្រាវជ្រាវខាងលើ បានបង្ហាញផងដែរថា ពាក្យ «វ៉ៃកូ» គឺខ្មែរយើងបានហៅតាមពាក្យបារាំង Vaïco ចំណែកបារាំងបានពាក្យនេះពីវៀតណាម Vàm Cỏ ដែលមានន័យថា «ព្រែក ឬពាមស្មៅ» ( Vàm [វ៉ាម] មានន័យថា «ពាម», «ព្រែក» ឬ «ស្ទឹង»។ ចំណែក Cỏ [ក] មានន័យថា «ស្មៅ»)។

នៅលើផែនទីចាស់ៗមួយចំនួន ដែលបារាំងគូរនាចុងសតវត្សទី១៩និងដើមសតវត្សទី២០ បានបង្ហាញព្រែកពីរ ដែលហូរពីកម្ពុជាធា្លក់ទៅសមុទ្រកាត់តាមប្រទេសវៀតណាម។ មុននឹងធា្លក់ចូលសមុទ្រ ព្រែកទាំងពីរនេះបានប្រសព្វគ្នានៅម្តុំព្រៃនគរ។ ព្រែកទី១ ស្ថិតនៅខាងកើត បារាំងហៅថា Vaïco Oriental (វ៉ៃកូខាងកើត)។ ចំណែកព្រែកទី២ នៅខាងលិច បារាំងហៅថា Vaïco Occidental (វ៉ៃកូខាងលិច)។ វ៉ៃកូខាងលិចនេះ គឺព្រែកដែលតជាប់ជាមួយនឹងព្រែក និងទន្លេវ៉ៃកូនៃខេត្តស្វាយរៀង។

តាមការសន្និដ្ឋាន នៅក្នុងឯកសាររបស់មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្ត្រ បានបង្ហាញថា៖
១. ពាក្យ «វ៉ៃកូ» ដែលខ្មែរប្រើមកដល់សព្វថ្ងៃនេះ គឺហៅតាមបារាំង Vaïco។
២. ចំណែកពាក្យបារាំង Vaïco គឺហៅតាមឈ្មោះយួន Vàm Cỏ។
៣. ឈ្មោះ «វ៉ៃកូ»នេះ នៅឃើញប្រើចំពោះផ្នែកមួយនៃព្រែក ដូចមាន
និយាយនៅពីខាងលើ តែសព្វថ្ងៃសរសេរថា «វ៉ៃគោ»។
៤. ឈ្មោះវ៉ៃកូនេះ ប្រហែលជាខ្មែរប្រើមកប្រមាណជាជិតពីរសតវត្សរ៍ចុង ក្រោយនេះ ពោលគឺពេលបារាំងមកត្រួតត្រាខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង