**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

បណ្ឌិត ជិន ម៉ាលីន បង្ហាញលទ្ធផលសំខាន់ ៣ចំណុចធំៗ របស់មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ នៃក្រសួងយុត្តិធម៌

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញពីលទ្ធផលសំខាន់ចំនួន៣ចំណុចធំៗ របស់មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ នៃក្រសួងយុត្តិធម៌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលមហាសន្និបាតបូកសរុបលទ្ធផល ការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានធ្វើការបង្ហាញជា៣ចំណុច ពាក់ព័ន្ធនឹងមហាសន្និបាត របស់ក្រសួងយុត្តិធម៌ មានដូចខាងក្រោម៖
ទី១-កិច្ចដំណើរការក្នុងរយៈពេល៣ថ្ងៃនេះ
ទី២-បង្ហាញលទ្ធផលត្រួសៗមួយចំនួនដែលយើងសម្រេចបានក្នុងវិស័យយុត្តិធម៌
ទី៣-បង្ហាញនូវបញ្ហាប្រឈមដែលបានលើកយកមកពិភាក្សាគ្នាក្នុងរយៈពេល៣ថ្ងៃ ដើម្បីជាដំណោះស្រាយ លើកកម្ពស់ ឱ្យប្រសិទ្ធភាពលើប្រព័ន្ធយុត្តិធម៌។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានថ្លែងថា នេះជាលើកទី១ ដែលក្រសួងយុត្តិធម៌ បានធ្វើមហាសន្និបាតបូកសរុបលទ្ធផល ការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ដែលមានការចូលរួមពីសំណាក់មន្ត្រីយុត្តិធម៌គ្រប់ផ្នែក គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ហើយនេះជាមហាសន្និបាតជាប្រវត្តិសាស្ត្រ និលើកដំបូង ក្នុងវិស័យយុត្តិធម៌កម្ពុជា ខណៈមហាសន្និបាតក្រសួងយុត្តិធម៌មានគ្រោងនឹងធ្វើឡើងរយៈពេល៥ឆ្នាំម្តង។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ក្នុងមហាសន្នបាតនេះគឺបានកំណត់ ​និងចែកចេញលើប្រធានបទចំនួន៨ ពាក់ព័ន្ធនឹងប្រធានបទ វិស័យរដ្ឋប្បវេណីមានចំនួន៤ ប្រធានបទពាក់ព័ន្ធនឹងវិស័យព្រហ្មទណ្ឌចំនួន៤ ដោយបានបែងចែកជាក្រុមពិភាក្សាពីបញ្ហា និងដំណោះស្រាយលើប្រធានបទនីមួយៗ ព្រមទាំងបន្ទាប់មកពិនិត្យលើបញ្ហានេះជារួម ដើម្បីស្វែងរកដំណោះស្រាយ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានបន្តថា សម្រាប់សមិទ្ធផលលើវិស័យយុត្តិធម៌ នៅឆ្នាំ២០២៣ គឺមានច្រើនដែលមានសមិទ្ធផលខ្លះជាសមិទ្ធផលជាក់ស្តែង និងសមិទ្ធផលខ្លះមានចរិតជាការកែទម្រង់ប្រព័ន្ធយុត្តិធម៌ជារួមតែម្តង។ បន្ថែមនេះក្រសួងយុត្តិធម៌ មានការគិតគូរយ៉ាងខ្លាំងលើធនធានម​នុស្សផ្នែកយុត្តិធម៌ ដោយបានពង្រីកចំនួនមន្ត្រីនៅតាមក្រសួង តាមសាលាដំបូង ដើម្បីធ្វើយ៉ាងណាបម្រើសេវាយុត្តិធម៌នេះ ឱ្យបានកាន់តែឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត បានបន្តទៀតថា ដើម្បីបម្រើឱ្យវិស័យយុត្តិធម៌ ឱ្យមានកាន់មានតម្លាភាព និងរហ័សជូនប្រជាពលរដ្ឋនោះ ក្រសួងយុត្តិធម៌ មានបំណងជ្រើសរើសមន្ត្រីឱ្យកាន់តែមានចំនួនច្រើនបន្ថែមទៀត ក៏ប៉ុន្តែមន្ត្រីថ្មីទាំងនោះត្រូវឆ្លងកាត់ការប្រលង និងជាមន្ត្រីដែលមានសមត្ថភាពគ្រប់គ្រាន់ ៕

អត្ថបទដែលជាប់ទាក់ទង