**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន**អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California**ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា**លោក ត្រាំ ស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles**ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប**ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់**នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង**ជប៉ុនជំរុញឲ្យយោធាអាមេរិកចាត់វិធានការទប់ស្កាត់ការរំលោភផ្លូវភេទនៅអូគីណាវ៉ា

សមាគមមិត្តភាពកម្ពុជា-ចិន និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រួមគ្នារៀបចំវេទិកាស្តីពី «គោលការណ៍ចិនតែមួយ»

នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា សមាគមមិត្តភាពកម្ពុជា-ចិន និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរួមគ្នារៀបចំវេទិកាស្តីពី «គោលការណ៍ប្រទេសចិនតែមួយ» ជូនដល់តំណាងគណបក្សប្រជាជនកម្ពុជា តំណាងគណបក្សហ្វ៊ុនសិនប៉ិច អ្នកតំណាងរាស្រ្ត មន្ត្រីរាជការពីបណ្តាក្រសួងស្ថាប័នចំនួន១៤ សហជីព  សង្គមស៊ីវិល  សាស្ត្រាចារ្យ និស្សិតពីបណ្តាសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថា កិច្ចសហការរួមគ្នាក្នុងការរៀបចំអង្គវេទិកានេះក្នុងស្មារតីរួមគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់សម្រេចចិត្តលេខ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិដែលបានផ្តល់ជាទឡ្ហីករណ៍ដល់សហគមន៍អន្តរជាតិ មានយោបល់ឯកភាពរួមគ្នាថា សាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងប្រជាជនចិន ហើយកោះតៃវ៉ាន់គឺជាដែនដីដែលមិនអាចបំបែកបានរបស់ប្រទេសចិន។ ឯកឧត្តម Chen Cong អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានថ្លែងនូវការកោតសរសើរចំពោះសមាគមទាំងពីរដែលបានចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការផ្សព្វផ្សាយ ការចែករំលែក និងបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពីដែនដីកោះតៃវ៉ាន់ស្ថិតនៅក្នុងដែនអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេស ចិន។ ឯកឧត្តមបានយល់ស្របនិងគាំទ្រទាំងស្រុងដល់ខ្លឹមសារនៃបទបង្ហាញរបស់វាគ្មិន៣រូបគឺ ១-    ឯកឧត្តមបណ្ឌិត កៅ មុយថង ២-ឯកឧត្តម ដួង វិរ័ត្ន និង ៣-លោក Wu Chuanbing សុទ្ធតែបានយល់ស្របគ្នាថា នៅឆ្នាំ១៩៤៥ ប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពសូវៀតបានរួមគ្នាចេញ    «សេចក្តីថ្លែងការណ៍Potsdam» ដែលមានប្រសិទ្ធភាពផ្លូវច្បាប់អន្តរជាតិបង្កើតបានជាផ្នែកសំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម និងដាក់មូលដ្ឋានគ្រឹះជាប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ដែលថា តៃវ៉ាន់ ជាទឹកដីដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ។ បន្ថែមពីលើនេះ វាគ្មិនទាំង៣ក៏បានរំលេចផងដែរថា ទោះបីជាប្រជាជាតិចិនរស់នៅតៃវ៉ាន់មិនទាន់បានវិលត្រឡប់មកកាន់មាតុភូមិយ៉ាងណាក៏ដោយ តែអធិបតេយ្យនិងបូរណភាពដែនដីចិនមិនដែលត្រូវបានបែងចែក និងមិនអាចបំបែកបានឡើយ។ ស្ថានភាពជាក់ស្តែងនៃបញ្ហាតៃវ៉ាន់ និងខ្លឹមសារស្នូលនៃប្រទេសចិនតែមួយគឺនៅលើពិភពលោកនេះ គឺមានប្រទេស ចិនតែមួយគត់ ហើយច្បាស់ណាស់ដែលថា « តៃវ៉ាន់ គឺ ជា ផ្នែក មួយដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ ប្រទេស ចិន ហើយ សាធារណរដ្ឋប្រជាមានិតចិនដែលបានបង្កើតឡើងតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ គឺជា រដ្ឋាភិបាល ស្របច្បាប់ តែ មួយ គត់ ដែល តំណាង ឱ្យ ប្រទេស ចិន»។ ឯកឧត្តម ឯក សំអុល  ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានគូសរំលេចថា តាម រយៈប្រសាសន៍របស់អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា និងបទបង្ហាញដែលមានវាគ្មិនកិត្តិយសចំនួន៣រូបនារសៀលនេះ «គោលការណ៍ចិនតែមួយ» ដែលជាបុរេលក្ខខណ្ឌដ៏ចម្បងនៅក្នុងការគោរពតាមគោលការណ៍ច្បាប់របស់អង្គការសហប្រជាជាតិ និងគាំទ្រយ៉ាងម៉ឺងម៉ាត់ក្នុងការគាំពារអធិបតេយ្យ បូរណភាពដែនដីចិន និងគាំទ្របុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិន ស្របតាមគោលដៅប្រចាំសតវត្សរ៍ដំណាក់កាលទីពីរ ក្នុងការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន ដោយជំរុញនិងលើកទឹកចិត្តដល់ប្រជាជនចិនរស់នៅលើកោះតៃវ៉ាន់ឲ្យភ្ញាក់រលឹកត្រឡប់ចូលមករួមរស់ជាមួយមាតុភូមិវិញ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍដល់ប្រទេសចិន និងជំរុញល្បឿនអភិវឌ្ឍដល់បណ្តាប្រទេសនានា ស្របតាមតួនាទីដ៏សកម្មរបស់ប្រទេសចិនសព្វថ្ងៃដែលជាមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក៕ អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង