**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យប្រទីបរាជរដ្ឋាភិបាល ដែលកំពុងដំណើរការរៀបចំនៅត្រើយខាងកើតទន្លេទល់មុខព្រះបរមរាជវាំង**ប្រកាសដាក់ឱ្យដំណេីរការជេីងហោះហេីរដំបូង សៀមរាប-សឹង្ហបុរី-សៀមរាប នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាភិបាលអង្គការតុកកែញញឹម និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និងជាង ៤០នាក់រងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថភ្លើង ភាគនិរតីប្រទេសប៉ាគីស្ថាន**វេទិកាធុរកិច្ចកម្ពុជា-ឆែក រៀបចំឡើងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា**ក្រុមហ៊ុនចំនួន៤របស់ឆែក មានចំណាប់អារម្មណ៍នឹងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**កម្ពុជាលើកទឹកចិត្តសាធារណរដ្ឋឆែក ជួយជំរុញឱ្យវិនិយោគិនឆែកពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកខេត្តកំពង់ស្ពឺ ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក**ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប**ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) សាងសង់នៅឆ្នាំ១៩៦៣ ជាស្ពានឆ្លងកាត់ទន្លេសាប មុនគេនៅកម្ពុជា**បទវិភាគ៖ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ សហគ្រាសទុនបរទេសនឹងទទួលបានកាលានុវត្តភាពដ៏ច្រើនរាប់មិនអស់ដែលនាំមកដោយការធ្វើទំនើបកម្មតាមបែបផែនចិន**ក្រុមហ៊ុនរបស់បារាំងស្វែងយល់អំពីបរិយាកាស និងសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសផ្ដោតលើវិស័យថាមពលកកើតឡើងវិញ**នគរបាលបង្រ្កាបជនសង្ស័យ ចំនួន១១នាក់ ករណីកាប់ប្លន់ម៉ូតូ និងឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពត**រដ្ឋមន្ត្រីជាង ៤០រូប មកពីទូទាំងទ្វីបអាហ្រ្វិក ជួបពិភាក្សាគ្នា នៅរុស្ស៊ី**អង្គការសហប្រជាជាតិ៖ អ្នកបាត់បង់ជីវិត នៅតំបន់ហ្គាហ្សា ៧០ភាគរយ ច្រើនជាងស្ត្រីនិងកុមារ**ឡាវ រងការខាតបង់យ៉ាងច្រើន ដោយសារព្យុះកំណាច Prapiroon, Yagi និង Soulik បណ្តាលឱ្យមនុស្សស្លាប់ ១២នាក់ និងបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ៣០០​លាន​ដុល្លារ​**អ៊ុយក្រែន ទទួលបានសាកសពទាហាន ៥៦៣នាក់ ពីអាជ្ញាធររុស្ស៉ី**៦ខែមកនេះ កម្លាំងចម្រុះរកឃើញដីព្រៃឈើ ដែលលួចកាប់ទន្ទ្រានថ្មីៗជាង ២ពាន់ហិកតា ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ ខណៈដំណើរការដាំស្ដារព្រៃឈើឡើងវិញ បាន ៧០ហិកតា**អាមេរិក អាចនឹងលុបចោលផែនការតាំងទីលំនៅថ្មី សម្រាប់ជនភៀសខ្លួនមីយ៉ាន់ម៉ា រស់នៅក្នុងជំរំតាមព្រំដែននៃប្រទេសថៃ

សម្តេច ម៉ែន សំអន៖ បុគ្គលិកពេទ្យត្រូវគោរពក្រមសីលធម៌វិជ្ជាជីវ:សុខាភិបាល ដើម្បីចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការកា រ ពា រសុខភាព និងការព្យាបាលឱ្យកាន់តែប្រសើឡើង

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពបាសាក់ថ្មី ស្ថិតក្នុងភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ទី៣០ ខែមីនា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចំពោះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការ រីកចម្រើនវិស័យសុខាភិបាលខេត្ត ស្វាយរៀង ជាក់ស្តែងវត្តមានរបស់ មណ្ឌលសុខភាព បាសាក់ថ្មីនេះ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាល ភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាយុទ្ធសាស្រ្តដ៏យូរអង្វែងរបស់រាជរដ្ឋាភិបាលក្រោម ចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោក កែវ ឆាន និង លោកស្រី អេង ផាន់យ៉ា ព្រមទាំងក្រុមគ្រួសារ និង លោក គុជ ស៊ីថា ព្រមទាំងសប្បុរជនជាច្រើន នាក់ទៀតបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធ្វើឱ្យកាន់តែ ប្រសើរឡើងថែមទៀតប្រព័ន្ឋសុខាភិបាលនៅកម្ពុជា។

គួររំលឹកផងដែរថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលសុខភាពបាសាសក់ថ្មីនេះ រួមមាន ៖ អគារមានកម្ពស់ ០១ជាន់ មានទំហំ ១៦ម៉ែត្រ x៩.៥ម៉ែត្រ ក្រាលសាបបេតុង ធ្វើរបង សួនច្បារ ដងទង់ជាតិ បំពាក់ម៉ាស៊ីនត្រជាក់ និងបរិក្ខាពេទ្យ ដែលចំណាយថវិកាសាងសង់អស់ ជិត ៩ម៉ឺនដុល្លារ ។

ថ្លែងក្នុឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរជូនដល់បុគ្គលិក សុខាភិបាលត្រូវ៖

១.បុគ្គលិកពេទ្យដែលកំពុង ធ្វើ ប្រតិបត្ដិការ ផ្ដល់ សេវា លើការសង្គ្រោះ និងពិនិត្យ ព្យាបាល ជម្ងឺជូនប្រជាជន សូមប្រកាន់ខ្ជាប់នូវ ក្រម សីលធម៌ វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិត ស្រលាញ់អ្នកជម្ងឺ ដែលជាអ្នកមក ទទួល និង ប្រើប្រាស់សេវានៅមន្ទីរពេទ្យ។ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅគ្រប់ជាន់ថ្នាក់ ទាំងអស់ត្រូវបន្តការខិតខំអនុវត្ត ភារកិច្ច របស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ផ្ដល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅ លើកកម្ពស់ប្រសិទ្ធភាពនៃការកា រ ពា រសុខភាព និងព្យាបាលឱ្យកាន់តែប្រសើឡើង។

២.សូមបុគ្គលិក ពេទ្យប្រើប្រាសកាយវិការទន់ភ្លន់ សម្តីផ្អែមល្ហែម ចេះគួរសម សុភាពរាបសារ ដាក់អ្នកជម្ងឺ និងចូលរួមថែរ រក្សា អនាម័យទាំងសម្ភារៈបរិក្ខាពេទ្យ និងទីធ្លា ពេទ្យទាំង មូល ជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង