លោកតា លោកយាយ រស់នៅសង្កាត់ចោមចៅ មានអាការភ្នែកទ្បើងបាយ មើលពុំឃើញច្បាស់ ទទួលបានការឧបត្ថម្ភថ្លៃព្យាបាល ពីសម្ដេចធិបតី និងលោកជំទាវបណ្ឌិត
ភ្នំពេញ៖ លោកយាយ លោកពូ រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានអាការភ្នែកទ្បើងបាយបណ្តាលឱ្យមើលពុំឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត។
ដោយក្តីមេត្តាករុណា និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែករបស់លោកយាយ លោយពូប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។ ដោយនាបច្ចុប្បន្ននេះ ពួកគាត់មានអាការប្រសើរឡើង និងអាចមើលឃើញច្បាស់ជាថ្មីឡើងវិញ ជាមួយនឹងក្តីរំភើបរីករាយ ព្រមទាំងថ្លែងអំណរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។
រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។