**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម ហេង សួរ៖ កម្មវិធីនយោបាយរបស់គណបក្សស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រីក្រ គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការបង្កើនជីវភាពឱ្យកាន់តែធូរធារ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានអះអាងបញ្ជាក់ដល់យុវជនគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស គឺជាយន្តការគន្លឹះយ៉ាងសំខាន់ដើម្បីឱ្យប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានជីវភាពកាន់តែប្រើសើរដែលសមាជិកបក្សទាំងអស់ត្រូវផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាពបំផុត។

ការលើកឡើងនេះ គឺនៅពេលដែលឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី”កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ទៅដល់យុវជនគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសប្រមាណ៣២០នាក់នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ការដាក់ចេញនូវគោលនយោបាយរបស់គណបក្សដ៏សំខាន់នេះ គឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរព្រោះយុវជនដែលមកពីគ្រួសារក្រីក្រនឹងមានជំនាញបច្ចេកទេសជាក់លាក់ច្បាស់លាស់ដើម្បីទទួលបានឱកាសការងារបានសមរម្យក្នុងរយៈពេលខ្លីរហ័ស ហើយម្យ៉ាងទៀត វិស័យឯកជននិងអ្នកវិនិយោគទទួលបានកម្លាំងពលកម្មជំនាញក្នុងចង្វាក់ផលិតកម្មរបស់ខ្លួនដែលជាអ្វីដែលវិស័យឯកជនចង់បាន។ ដូចនេះ គោលនយោបាយរបស់គណបក្សជានយោបាយដ៏ត្រឹមត្រូវ និងចំកាលៈទេសៈ។

ឯកឧត្តម ហេង សួរ បញ្ជាក់ថា ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះកាន់តែងាយស្រួល និងទូលំទូលាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់ឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេសទាំងអស់ត្រូវតែមានកម្មវិធីបត់បែន ទន់ភ្លន់ និងច្រើនជម្រើសដែលអាចបណ្តុះបណ្តាលនៅវេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យដើម្បីបង្កើតឱកាសយ៉ាងទូលាយសម្រាប់យុវជនក្រុមគោលដៅអាចមកសិក្សាវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ។

ឯកឧត្តម ហេង សួរ ក៏បានរំលឹកពីសារបានដែលជាដើមចមនៃការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសដាក់ចេញកាលពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតក្នុងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ឆ្នាំមុន។

ដើម្បីឱ្យយុវជនគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានជ្រួតជ្រាបកាន់តែច្បាស់ ឯកឧត្តម បានគូសបញ្ជាក់ដោយពន្យល់លំអិតពីអត្ថប្រយោជន៍នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលជាគន្លឹះសម្រាប់ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាក្រុមគោលដៅនៅតាមមូលដ្ឋានឱ្យបានសិក្សារៀនសូត្រជំនាញជាក់លាក់ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែថែមទៀត ខណៈដែលរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធានាក្នុងការស្វែងរកការងារជូនយុវជនមកពីគ្រួសារក្រីក្រទៀតផង។

ជាមួយនឹងកម្មវិធីនយោបាយដ៏ល្អបែបនេះរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហេង សួរ បានមើលឃើញថា ពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងហានិភ័យ នឹងមានជីវភាពកាន់តែប្រសើរ និងរីកចម្រើនដោយសារកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលតែងតែគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់ពេលវេលាក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង