**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន**អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California**ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា**លោក ត្រាំ ស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles**ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប**ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់**នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង**ជប៉ុនជំរុញឲ្យយោធាអាមេរិកចាត់វិធានការទប់ស្កាត់ការរំលោភផ្លូវភេទនៅអូគីណាវ៉ា**នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ រៀបចំវគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល»

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ឆ្នាំថ្មី សមិទ្ធផលថ្មី ប្រកបដោយក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ៖ ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់។ និយាយពីស្ពានអាកាស យើងគួរក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលដើម្បីឆ្លុះបញ្ចាំងពីការអភិវឌ្ឍយ៉ាងលឿនរហ័សរបស់ប្រទេសកម្ពុជាដែលគ្មានអ្នកណាអាចនឹកស្មានដល់។

កាលពីដើមឡើយ ប្រជាពលរដ្ឋប្រាថ្នាចង់បានត្រឹមតែផ្លូវប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ពោលគឺ«មានផ្លូវមានសង្ឃឹម»។ ប៉ុន្តែ សន្ទុះនៃការអភិវឌ្ឍដ៏លឿនរហ័សទាមទារតម្រូវការកាន់តែធំឡើងជាលំដាប់។ មានផ្លូវល្អ ធំទូលាយ មិនគ្រប់គ្រាន់ឡើយ តែកម្ពុជា ជាពិសេសរាជធានីភ្នំពេញត្រូវការស្ពានឆ្លងទន្លេជាច្រើនកន្លែងដើម្បីរំដោះចរាចរណ៍កុំឱ្យកកស្ទះ។ ក្រោយមកទៀត ទោះជាវត្តមានស្ពានឆ្លងទន្លេកាន់តែច្រើននិងនៅមិនឆ្ងាយពីគ្នាក៏ដោយ ក៏នៅតែមិនអាចឆ្លើយតបនឹងកំណើនយានយន្តបានដែរ។ ដូច្នេះ នៅកន្លែងខ្លះ ត្រូវសាងសង់ស្ពានពីរទន្ទឹមគ្នាឬហៅថាស្ពានភ្លោះ។

បច្ចុប្បន្ន ទោះជាមានស្ពានភ្លោះហើយក៏ដោយ ក៏ចរាចរណ៍នៅតែកកស្ទះដែរ។ ដូច្នេះ តម្រូវការផ្លូវក្រោមដី និងស្ពានអាកាស គឺជាការចាំបាច់ ជាពិសេសនៅត្រង់ចំណុចប្រសព្វធំៗ។ នៅកន្លែងខ្លះ ស្ពានអាកាសមួយជាន់មិនគ្រប់គ្រាន់ទេ តែត្រូវការស្ពានអាកាសពីរឬបីជាន់ឯណោះទើបអាចដោះស្រាយបញ្ហាចរាចរណ៍បាន។

ជាក់ស្តែងស្ពានអាកាសមរតកតេជោត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី ព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) គឺជាឧទាហរណ៍ស្រាប់។ ស្ពានឆ្លងទន្លេ និងស្ពានអាកាសជាច្រើនទៀតនឹងលេចរូបរាងនាពេលខាងមុខ។

សន្ទុះនៃការអភិវឌ្ឍលឿនរហ័សបែបនេះកើតឡើងដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធារដែលជាផ្លែផ្កានៃសុខសន្តិភាព និងស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន។ សមិទ្ធផលទាំងឡាយដែលបង្ហាញខ្លួនចំពោះមុខយើងគ្រប់គ្នានាពេលនេះ មិនដែលធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រអតីតកាលរបស់ប្រទេសកម្ពុជា។

ឥឡូវនេះ យើងសាកស្រមៃទៅឆ្នាំ២០៥០ ខាងមុខ ពេលដែលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ តើភាពសម្បូរសប្បាយនិងសមិទ្ធផលថ្មីៗផ្សេងទៀតនឹងលេចរូបរាងច្រើនស្អេកស្កះយ៉ាងណា? មានតែរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្គាល់ភាពអស្ចារ្យ មានក្តីសង្ឃឹម និងមោទនភាពជាតិពិតប្រាកដ៕

ដោយ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

អត្ថបទដែលជាប់ទាក់ទង