ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ទេរ និងតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ចំនួន៣រូប
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរ និងតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ចំនួន៣រូប។
ក្នុងការតែងតាំងនេះ មានរដ្ឋលេខាធិការ២រូប និងអនុរដ្ឋលេខាធិការមួយរូប ក្នុងនោះរួមមាន៖ ឯកឧត្តម ឈួរ សុបញ្ញា ពីរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មកជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, ឯកឧត្តម កៅ សុខអាន ពីអនុរដ្ឋលេខាធិការ មកជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងតែងតាំង ឯកឧត្តម ឃី រតនៈ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ៕