សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះការចូលរួមសាមគ្គីក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមសាមគ្គីក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងព្រះបុទមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិសាត់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
ក្នុងឱកាសនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ដែលបន្ដទុកចិត្ដ និងគាំទ្រគណបក្សប្រជាជនកម្ពុជា។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ធនធានមនុស្ស គឺជាកត្តាមួយនៃការកំណត់ ការរីកចម្រើនរបស់ប្រទេស ៕