សម្ដេចធិបតី ប្រកាសឱ្យប្រើពាក្យ «សង្រ្កាន្ត» ឱ្យបានទូលំទូលាយ ព្រោះពាក្យ «សង្រ្កាន្ត» មិនបានបាត់ទៅណាទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យប្រើពាក្យសង្រ្កាន្តឱ្យបានទូលំទូលាយ ព្រោះពាក្យសង្រ្កាន្តមិនបានបាត់ទៅណាទេ។
ក្នុងឱកាសអញ្ជើញសម្ភោធឆ្លងព្រះបទុមចេតិយ វត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ មីនា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថៃចុះសង្រ្កាន្តចូលក្នុងបញ្ជីបេតិកភណ្ឌរបស់អង្កការយូណេស្កូមិនប៉ះពាល់ដល់កម្ពុជាទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ប្រើពាក្យសង្រ្កាន្តហ្នឹងប្រើចុះ អត់មានអីខុសទេ អត់មានពីណាយកទេ ប្រជាជនថៃក៏ប្រើសង្រ្កាន្ត នៅភូមិរបស់គាត់ សិទ្ធិរបស់គាត់ ប្រជាជនឡាវប្រើសង្រ្កាន្តនៅភូមិរបស់ឡាវមានអីខុស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តចុះបញ្ជីបេតិកភណ្ឌទាំងរូបិយ និងអរូបិយ បន្ថែមទៀត រួមទាំងសង្ក្រាន្តផងដែរ ៕