**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ

ប្រមុខរាជរដ្ឋាភិបាល ណែនាំឱ្យក្រសួងវប្បធម៌ ចុះ «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌ នៅឆ្នាំក្រោយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំឯកសារដាក់ពាក្យ «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជាត្រៀមចុះសម្បត្តិវប្បធម៌អរូបី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ចំនួន ៧ទៀត ខណៈឆ្នាំនេះ ត្រៀមចុះ «ក្រមា»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឥលូវកុំឱ្យប្រជាពលរដ្ឋបារម្ភទៅទៀត នៅថ្ងៃក្រោយ ថាតើយើងអាចប្រើប្រាស់ ឬប្រារព្ធពាក្យ «សង្ក្រាន្តនៅកម្ពុជា» បានឬទេ។ ខ្ញុំបានឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីត្រៀមឯកសារចុះបញ្ជី «សង្ក្រាន្តនៅកម្ពុជា» ឱ្យរួចរាល់នៅឆ្នាំក្រោយនេះ ដើម្បីយើងអាចចូលនៅឆ្នាំ២០២៦ ដើម្បីកុំឱ្យមានមន្ទិលសង្ស័យ មានការបកស្រាយផ្សេងៗទៀត។ អត់មានអីខុសទេ អត់មានពីណាហាមទេ ហើយថ្ងៃក្រោយឡាវចុះក្រោយយើង ក៏អត់មាននរណាហាមដែរ ព្រោះអាហ្នឹង ប្រពៃណីវប្បធម៌ស្រដៀងៗគ្នា។ ក្រសួងមិនមែនដេកស្តូក រាជរដ្ឋាភិបាល មិនមែនដេកស្តូក គ្រាន់តែខ្ញុំរាប់អម្បាញ់មិញ ជាង ៣០ឆ្នាំនេះ យើងចុះច្រើនណាស់ហើយ។ ប៉ុន្តែ ក្នុងមួយឆ្នាំៗ យើងចុះបានមួយ។ ក្រមា យើងចុះឆ្នាំ២០២៤ ប្រពៃណីការខ្មែរ យើងចុះឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា អីចឹង «សង្រ្កាន្តនៅកម្ពុជា» យើងធ្វើ ហើយថ្ងៃក្រោយយើងមានសម្បត្តិបេតិកភណ្ឌដទៃទៀត ដែលយើងត្រូវចុះ។ អីចឹង លោកតាលោកយាយ កុំព្រួយបារម្ភ អត់មាននរណា ដណ្តើមរបស់កម្ពុជាទេ ហើយកុំមានការយល់ច្រឡំនោះ។ ការព្រួយបារម្ភ គឺជារឿងត្រឹមត្រូវ ដែលយើងត្រូវមានស្មារតី ក្នុងការការពារ តែសូមអ៊ំពូមីងទាំងអស់ ថាកម្ពុជា មិនបានធ្វេសប្រហែស មិនឱ្យគេយកវប្បធម៌យើង ដោយមិនបានការពារ ជាពិសេស សង្ក្រាន្ត មិនមែនអ្វីបាត់បង់នោះទេ។

ប្រសាសន៍របស់សម្តេចធិបតី ធ្វើឡើងក្រោយមានករណីលើកឡើងលើបណ្តាញសង្គមថា ប្រទេសថៃ បានចុះពាក្យ «សង្ក្រាន្តនៅថៃ» ធ្វើឱ្យកម្ពុជា មិនអាចប្រើប្រាស់ពាក្យនេះបានទៀតទេ។ បន្ថែមលើនេះ ខេត្តខ្លះដូចជាស្វាយរៀង បានសម្រេចមិនធ្វើសង្ក្រាន្ត តែរៀបចំជាការប្រគំតន្ត្រីទៅវិញ។

ស្របពេលជាមួយគ្នានេះ ក៏មានការបំភ្លៃថា ថៃបានលួចពាក្យ «សង្ក្រាន្ត» នេះពីកម្ពុជា ខណៈកម្ពុជាមានពាក្យ «សង្ក្រាន្ត» ឆ្លាក់នៅជញ្ជាំងប្រាសាទ។ ផ្ទុយទៅវិញ ការណ៍ពិតពាក្យ «សង្រ្កាន្ត» ជាពាក្យសំស្រឹ្កត មានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ។ ពិធីនេះ បានក្លាយជាប្រពៃណីទំនៀមទំលាប់ដែលបានប្រារព្ធរៀបចំដោយប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ ភូមា និងចិន ជាដើម។ ដូច្នេះសង្រ្កាន្តមកទល់បច្ចុប្បន្ន បានក្លាយជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិមួយចំនួននៅអាស៊ីអាគ្នេយ៍រួចទៅហើយ និងបានក្លាយជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ។

មានន័យថា ករណីដែលថៃ ចុះពាក្យ «សង្ក្រាន្តនៅថៃ» តែឯង នឹងមិនប៉ះពាល់ដល់ការចុះបញ្ជីសង្រ្កាន្តរបស់កម្ពុជា ឬប្រទេសផ្សេងទៀតនាពេលខាងមុខនោះទេ។ ម្យ៉ាងទៀត សម្បត្តិបេតិកភណ្ឌអរូបី គឺនៅជាប់នឹងមនុស្ស ព្រោះចំណេះដឹង និងទំនៀមទម្លាប់ ឬការអនុវត្តរបស់ប្រជាជនពីយូរលង់រៀងមក មិនមែនស្ថិតក្នុងព្រំដែនបច្ចុប្បន្ននៃប្រទេសនីមួយៗក្នុងសតវត្សទី២០-២១ នេះទេ គឺវាឆ្លងចុះ ឆ្លងឡើង ចំណេះខ្លះនៅអាចរក្សា អត្តសញ្ញាណពិសេសរបស់ខ្លួនបាន ខ្លះទៀតក្លាយ ឬប្រែរូបភាពទៅតាមបរិបទដែលខ្លួនកំពុងស្ថិតនៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការពារសម្បត្តិវប្បធម៌ ជារឿងធំណាស់សម្រាប់រាជរដ្ឋាភិបាលរាប់អាណត្តិមកហើយ។ កម្ពុជាមិនឱ្យបាត់ពិធីចូលឆ្នាំនោះទេ ហើយឆ្នាំនេះការរៀបចំសង្ក្រាន្តឆ្នាំថ្មី ឱ្យកាន់តែសប្បាយនៅតាមខេត្តនានា។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ចង់ឱ្យរាជធានី-ខេត្ត ប្រកួតប្រជែងគ្នារៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី។ ជាពិសេសបើអភិបាលខេត្តឡើងច្រៀងទៀត រឹតតែប្រសើរ។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យរួមគ្នារៀបចំលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនក្នុងពិធីបុណ្យចូលឆ្នាំថ្មី។

ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់យុវជនកុំលេងអ្វី ដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ៕

អត្ថបទដែលជាប់ទាក់ទង