ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ អញ្ជើញប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានឃុំពោធិម្រាល និងឃុំនិទាន
ភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ បានអញ្ជើញជាអធិបតីភាពដ៌ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានឃុំពោធិម្រាល និងឃុំនិទាន ស្រុកបសេដ្ឋ នៅស្នាក់ការគណបក្សឃុំនិទាន ស្រុកបសេដ្ឋ។
ពិធីនេះក៏មានការអញ្ជើញចូលរួមមកពីក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ ក្រុមការងារចុះមូលដ្ឋានឃុំពោធិម្រាល ក្រុមការងារចុះមូលដ្ឋានឃុំនិទាន គណកម្មាធិការស្រុកបសេដ្ឋ គណះកម្មាធិការបក្សឃុំពោធិម្រាល ឃុំនិទាន សាខាបក្សភូមិទាំង២ឃុំ សាខាយុវជន និងសាខាចំណុះឃុំទាំងពីរចំនួន ២៥៧នាក់។
ក្នុងវេលានោះឯកឧត្តមប្រធាន បានសម្តែងការអបអរសាទរចំពោះក្រុមការងារថ្មីដែលត្រូវបានថ្នាក់ដឹកនាំប្រគល់ភារកិច្ចឲ្យដឹកនាំសម្រាប់ការងារគណបក្សចុះមូលដ្ឋាន និងបានផ្តាំផ្ញើរការសាកសួរសុខទុកពីសំណាក់ថ្នាក់ដឹកនាំគណបក្សជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្ថែមពីនោះក្រុមការងារត្រូវយកចិត្តទុកដាក់សុខទុករបស់ប្រជាពលរដ្ឋ ដោយធ្វើកិច្ចសហការជាមួយគណបក្សមូលដ្ឋានក្នុងការដោះស្រាយសេវា ជូនប្រជាពលរដ្ឋ ការងារសេដ្ឋកិច្ចគ្រួសារ និងការងារភូមិឃុំមានសុវត្ថិភាព ៕