**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោង ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់


ភ្នំពេញ៖ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ​​​មន្ត្រីបច្ចេកទេសក្រសួង​ និង​មន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្ត​ពោធី៍សាត់​ រួមជា​មួយ​អាជ្ញាធរមូលដ្ឋាន​ បានអញ្ជើញ​ចុះពិនិត្យវឌ្ឍនគម្រោងមួយចំនួន​ ​​ដែលអនុវត្តដោយ​នាយកដ្ឋាន​វិស្វកម្ម​នៃក្រសួងធនធានទឹក និង​ឧតុនិយម​ ស្ថិតនៅក្នុងភូមិសាស្រ្ត​ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ​ ឯកឧត្តម​រដ្ឋលេខាធិការប្រចាំ​ និង​គណៈប្រតិភូ​ បានអញ្ជើញចុះ​ពិនិត្យជាក់ស្តែង​វឌ្ឍនភាព​​​គម្រោង​សាងសង់​សំណង់ស្ទាក់ទឹក​ពោធិ៍អណ្តែត​ ​ស្ថិត​នៅក្នុង​ឃុំ​កញ្ជរ​ និង​​​គម្រោង​ស្តារ​ទ្បើង​វិញប្រទ្បាយ​មេចារឹក​(MC2) ដែលស្ថិត​នៅក្នុង​ឃុំអន្លង់វិល​ និង​ឃុំ​កញ្ជរ​ ស្រុកកណ្តៀង។​

ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​​មានប្រសាសន៍ថា​ គម្រោងសាងសង់​សំណង់ស្ទាក់ទឹកពោធិ៍អណ្តែត​ត្រូវ​​​ប្រើ​រយៈ​ពេល​ ​២ឆ្នាំ​ ដើម្បីសា​ង​សង់ ហើយ​​គិតមកដល់ពេលនេះវឌ្ឍនភាព​ការងារសម្រេចបាន​ប្រមាណ ៣៥%។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបញ្ជាក់ថា​ គម្រោង​នេះ​អាចបង្កើន​សមត្ថភាពស្រោចស្រព​បន្ថែម​​​​ដល់​ផ្ទៃដីបង្កបង្កើនផល​រដូវវស្សាចំនួន​ ១៣៨៥ហិកតា​ និង​រដូវប្រាំងចំនួន​ ៥៩៥ ហិកតា​ ព្រមទាំង​ដំណាំ​រួមផ្សំ​ចំនួន​​ ៩០ហិកតា​ ដោយ​មាន​ប្រជាពលរដ្ឋប្រមាណ​ ២២០៩គ្រួសារ​បានទទួលផលពី​គម្រោង​នេះ។​

ដោយឡែក​ ​ចំពោះ​គម្រោង​ស្តារឡើងវិញ​ប្រឡាយមេចារឹក​​ ឯកឧត្តម​រដ្ឋលេខាធិការបញ្ជាក់ថា​​ គិតមកដល់​ពេលនេះ​ ​វឌ្ឍនភាពការងារ​សម្រេចបាន​ប្រមាណ​ ៤០%​ ក្នុងនោះ​​ការងារ​ស្តារប្រទ្បាយមេចារឹក​ ប្រវែង​ ៥​០០០​ម៉ែត្រ​ សម្រេច​បាន ៧៥% និងការងារជួសជុលសាងសង់សំណង់សិល្បការ​ចំនួន​ ៣កន្លែង​សម្រេច​បាន​ ២៥%។​

សូមបញ្ជាក់​​ថា​ គម្រោងស្តារឡើងវិញ​ប្រឡាយមេចារឹក​ (MC2) មាន​​​ទំហំការងារដែលត្រូវអនុវត្ត​ចំនួន​២​ គឺ​​៖​ ទី១)​.ស្តារប្រឡាយមេប្រវែង ៥​,០០០ម៉ែត្រ និង​ទី២)​.សំណង់សិល្បការចំនួន ៣កន្លែង។ ប្រទ្បាយ​មេចារឹក​​​(MC2) មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល​សរុប ២​,១០០ហិកតា និងដំណាំរួមផ្សំ ចំនួន ២០ហិកតា ព្រមទាំង​មានប្រជាពលរដ្ឋទទួលផល ចំនួន ១,៦១៦គ្រួសារ ៕​

អត្ថបទដែលជាប់ទាក់ទង