**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន៖ ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែបានបង្កឱ្យភពផែនដីឡើងកម្តៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិ កាន់តែញឹកញាប់ និងមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ

ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហារួមរបស់ពិភពលោកទាំងមូល ដែលទាមទារឱ្យយើងទាំងអស់គ្នា ចូលរួមចាត់វិធានការដោះស្រាយ ប្រកបដោយការទទួលខុសត្រូវ និង ការប្តេជ្ញាចិត្តខ្ពស់ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ តាមរយៈការកសាងភាពធន់ និងការបន្ស៊ាំខ្លួនឱ្យបានកាន់តែប្រសើរ ។

អគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែបានបង្កឱ្យភពផែនដីឡើងកម្តៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិ កាន់តែញឹកញាប់ និងមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។ អាស៊ី ដែលមានប្រជាជនប្រមាណ ៦០% នៃប្រជាជនសរុបលើពិភពលោក ស្ថិតក្នុងចំណោមតំបន់ដែលងាយរងគ្រោះជាងគេ ដោយសារការប្រែប្រួលអាកាសធាតុ។

ជាក់ស្តែង កាលពីឆ្នាំ ២០២២ ក្នុងតំបន់អាស៊ី គ្រោះធម្មជាតិបានបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាជន ប្រមាណជាង៥០លាននាក់ និង បង្កឱ្យមានការខាតបង់សេដ្ឋកិច្ច រហូតដល់ប្រមាណ ៨០ពាន់លានដុល្លារអាមេរិក ។ ការណ៍នេះ សបញ្ជាក់ច្បាស់ អំពីភាពធ្ងន់ធ្ងរ និង ភាពងាយរងគ្រោះ ដែលបង្កឡើង ដោយការប្រែប្រួលអាកាសធាតុ ។

ជាងនេះទៀត ការឡើងកម្តៅនៃភពផែនដី ក៏កំពុងតែដាក់សម្ពាធកាន់តែធ្ងន់ លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការការពារបរិស្ថានរបស់យើង ផងដែរ។ បញ្ហាប្រឈមទាំងនេះ បាន និងកំពុងគម្រាមកំហែង ដល់កាលានុវត្តភាព ក្នុងការធានាបាននូវពិភពលោកមួយដែលគួរឱ្យចង់រស់នៅ សម្រាប់យើងទាំងអស់គ្នា ជាពិសេសសម្រាប់មនុស្សជំនាន់ក្រោយទៀត នេះម្យ៉ាង និងម្យ៉ាងទៀត គឺជាសារដាស់តឿនដល់ថ្នាក់ដឹកនាំ នៅទូទាំងសកលលោក អំពីភាពចាំបាច់ និងភាពបន្ទាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់។

អគ្គបណ្ឌិតសភាចារ្យបានលើកឡើងទៀតថា មូលនិធិវិនិយោគអាកាសធាតុ បាន និងកំពុងគាំទ្រលើការពង្រឹងភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងទំហំហិរញ្ញប្បទានសរុបប្រមាណ ១១.៥ ពាន់លានដុល្លារអាមេរិក និង មានសក្តានុពលក្នុងការទាក់ទាញធនធានបន្ថែម ប្រមាណ ៦៣ ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់ជាសហហិរញ្ញប្បទាន ដើម្បីជំរុញការអភិវឌ្ឍ សំដៅឈានទៅរកភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយប្រសិទ្ធភាព ។

អគ្គបណ្ឌិតសភាចារ្យ បន្តថា ក្នុងរយៈពេល ៤ថ្ងៃនៃ «កម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» អ្នកចូលរួម នឹងបានសិក្សាស្វែងយល់បន្ថែម ពីបទពិសោធន៍របស់ប្រទេស នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការអនុវត្តកម្មវិធីនានាដែល គាំទ្រដោយ មូលនិធិវិនិយោគអាកាសធាតុ មានជាអាទិ៍៖ កម្មវិធីសាកល្បង សម្រាប់ភាពធន់នឹងអាកាសធាតុ ឬ ហៅកាត់ថា «PPCR» និង កម្មវិធីវិនិយោគព្រៃឈើ ឬហៅកាត់ថា «FIP»។

ទន្ទឹមនេះ «កម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ក៏នឹងដើរតួរនាទីជាវេទិកាដ៏សំខាន់ សម្រាប់ថ្នាក់ដឹកនាំ, អ្នករៀបចំគោលនយោបាយ និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ការបង្ហាញនូវនវានុវត្តភាព, ការចែករំលែកនូវលទ្ធផល និងការពិភាក្សាអំពីបញ្ហាប្រឈម និងមេរៀននានា ដែលខ្លួនបានជួបប្រទះ ក្នុងកិច្ចដំណើរការអនុវត្តកម្មវិធីអភិរក្ស និង រក្សានិរន្តរភាព ព្រៃឈើ និងកម្មវិធីពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។

អគ្គបណ្ឌិតសភាចារ្យជំរុញឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងចំណោមបណ្តាប្រទេស ជាសមាជិកទាំងអស់នៃមូលនិធិវិនិយោគអាកាសធាតុ ពីព្រោះប្រសិនបើមិនមានកិច្ចសហការស្អិតល្មួតនោះទេ នឹងជួបការលំបាកកាន់តែច្រើន ក្នុងការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ, ការការពារបរិស្ថានធម្មជាតិ និងការរក្សាសុខុមាលភាពរបស់ប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង