**កម្ពុជាជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងស្និសីទលើកទី៩ ស្តីពីការប្រែប្រួលអាកាសធាតុ COP29**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលព្រះវិហារ វត្តដំណាក់ រួចរាល់ជាស្ថាពរ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍ នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំក្រោមឱវាទ**ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការចូលរួមពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ចាប់ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី**កម្ពុជា-អេស្ប៉ាញ ពិភាក្សាអំពីមធ្យោបាយ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យនានា ដែលជាផលប្រយោជន៍រួម**ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រគេនជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្រព្រះបាតិមោក្ខ**រាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល**អគ្គនាយករង ប.ស.ស. ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤**មេដឹកនាំបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus រំពឹងថាទំនាក់ទំនងរវាងបង់ក្លាដែស ជាមួយអាមេរិក បន្តរឹងមាំក្រោមអាណត្តិរបស់លោក ត្រាំ**រដ្ឋមន្រ្តីការបទេសចិន និងរុស្ស៉ី ជួបគ្នានៅឯ G20 ពិភាក្សាពីបញ្ហាអ៊ុយក្រែន និងឧបទ្វីបកូរ៉េ**សម្ដេចតេជោ៖ កត្តាពេលវេលា គឺសំខាន់ណាស់ប្រសិនបើយើងមិនខិតខំប្រែង និងបើមិនមានការរៀបចំឱ្យបានត្រឹមត្រូវនោះទេ កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់ចំណូលមធ្យមដូចបណ្តាប្រទេសមួយចំនួន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមសន្និសីទជាតិស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា**ព្រៃផ្សៃបំផុត! គ្លីនិកឯកជនមួយនៅស្រុកបាទី ចាក់ថ្នាំធ្វើឱ្យស្ត្រីម្នាក់ស្លាប់ រួចយកសព និងក្មេងស្រីទៅប្លុងចោល**រដ្ឋមន្ត្រីការពារជាតិអាម៉េរិក អះអាងថា សម្ព័ន្ធភាពអាម៉េរិក-ហ្វីលីពីន ប្រៀបបាននឹងខ្លួនពីរបេះដូងតែមួយ **ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ នៅទីក្រុងគុនមីញ**ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជំរុញឱ្យបណ្ដាមេដឹកនាំ G20 គាំទ្រដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះ នៅក្នុងសង្រ្គាមអ៊ុយក្រែន**មូលនិធិអាកាសធាតុបៃតង ជំរុញឱ្យកម្ពុជារៀបចំឯកសារ និងនិតិវិធី ដើម្បីក្លាយជាស្ថាប័នមាន សម្បទា ទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ**អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាចនឹងត្រឡប់ចូលប្រទេសវិញ នៅអំឡុងខែមេសា ឆ្នាំ២០២៥**វិមានក្រឹមឡាំង គំរាមសងសឹក ប្រសិនបើអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលទឹកដីរុស្ស៉ី​

ក្រសួងបរិស្ថាន បើកសិក្ខាសាលាស្តីពី ការលើកកម្ពស់សមត្ថភាពស្តារ និងការអភិរក្សកាបូនពណ៌ខៀវនៅតំបន់ឆ្នេរកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ការលើកកម្ពស់សមត្ថភាពស្តារ និងការអភិរក្សកាបូនពណ៌ខៀវនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា នៅសណ្ឋាគារ Castle Bayview Resort and Spa ទីក្រុងកំពត នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ បានគូសបញ្ជាក់ឱ្យដឹងថា បើទោះបី តំបន់ឆ្នេរ និងសមុទ្ររបស់ប្រទេសកម្ពុជា បានផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់សេដ្ឋកិច្ចជាតិ តំបន់ទាំងនេះក៏រងនូវការគំរាមកំហែងផងដែរ ដូចជាការថយចុះនូវជីវៈចម្រុះសមុទ្រ ការបាត់បង់ទីជម្រក និងការថយចុះនូវមូលធនធម្មជាតិ។ ដើម្បីឆ្លើយដោះស្រាយនូវបញ្ហាទាំងនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនំា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក៏ផ្តោតអាទិភាពទៅលើការពង្រឹងការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយសុខដុមនីយកម្ម និងចីរភាពនូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗរបស់កម្ពុជា តាមរយៈការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃដោយរក្សាគម្របព្រៃឈើឱ្យបានលើស៦០% នៃផ្ទៃប្រទេស។ ជាងនេះទៅទៀត ដើម្បីគាំទ្រដល់ការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានរៀបចំបង្កើតយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។ ហេតុនេះហើយ វាមានសារៈសំខាន់ណាស់ក្នុងការអភិរក្សនូវតំបន់ឆ្នេរ និងសមុទ្រ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៃមហាសមុទ្រប្រកបដោយចីរភាព។

តាមរយៈសិក្ខាសាលានេះ ឯកឧត្តម ជួប ប៉ារីស៍ សង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងទទួលបានចំណេះដឹងបែបវិទ្យាសាស្ត្រអំពីការអភិរក្ស និងស្តារឡើងវិញកាបូនពណ៌ខៀវ ទស្សនទានអំពីគោលនយោបាយ និងហិរញ្ញវត្ថុទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ លើសពីនេះទៀតបានយល់ដឹងបន្ថែមអំពីស្ថានភាព និងភាពពាក់ព័ន្ធ ប្រទាក់ក្រឡាក្នុងការងារគ្រប់គ្រងតំបន់ឆ្នេរនិងសមុទ្រកម្ពុជា ហើយផ្តើមចេញពីចំណេះដឹងទាំងនេះយើងអាចរួមគ្នារៀបចំផែនការបង្ហាញផ្លូវមួយសំដៅលើកកម្ពស់ការអភិរក្ស និងការរៀបចំគំនិតផ្តួចផ្តើមគម្រោងកាបូនពណ៌ខៀវនៅតំបន់ឆ្នេររបស់ប្រទេសកម្ពុជាឱ្យបានជោគជ័យនាពេលខាងមុខ។

គួរបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាស្តីពី ការលើកកម្ពស់សមត្ថភាពស្តារ និងការអភិរក្សកាបូនពណ៌ខៀវនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា ធ្វើឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងឡើងលើកិច្ចខិតខំប្រឹងប្រែងដែលមានស្រាប់ លើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍកាបូនពណ៌ខៀវ ដោយផ្តោតសំខាន់លើការកសាងសមត្ថភាព ហិរញ្ញវត្ថុ និងវិទ្យាសាស្ត្រដល់អ្នកពាក់ព័ន្ធដែលនឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រទី២ នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្តជាប់ឆ្នេរទាំងបួន ប្រធានមន្ទីរទាំង៤ខេត្ត (កោះកុង ព្រះសីហនុ កែប និងកំពត) តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ វិស័យឯកជន គ្រឹះស្ថានសិក្សា ជាច្រើនរូបទៀត៕

អត្ថបទដែលជាប់ទាក់ទង