**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ

អគ្គនាយក ប.ស.ស.ស្ដីទី ជួបប្រជុំពិភាក្សាជាមួយប្រតិភូគណៈមេធាវីកម្ពុជា ដើម្បីរៀបចំយន្ដការ និងចាត់វិធានការចំពោះសហគ្រាសដែលមិនអនុវត្តកាតព្វកិច្ច

ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំមន្រ្ដីជំនាញ ប.ស.ស. ជួបប្រជុំពិភាក្សាជាមួយប្រតិភូគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមេធាវីតំណាងឱ្យ ប.ស.ស. ដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រជុំពិភាក្សារៀបចំយន្ដការសម្រាប់ចាត់វិធានការចំពោះសហគ្រាស គ្រឹះស្ថាន ដែលគេចវេសបង់ភាគទានមក ប.ស.ស. ប្រកាសប្រាក់ឈ្នួលកម្មករនិយោជិតមិនត្រឹមត្រូវ និងចាត់វិធានការចំពោះសហគ្រាស គ្រឹះស្ថានដែលមិនអនុវត្តកាតព្វកិច្ច ដូចមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ដែលធ្វើឱ្យបាត់បង់នូវអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។

ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី ក៏បានស្នើដល់មេធាវីដែលជាអ្នកប្រឹក្សាយោបល់ ក៏ដូចជាតំណាងផ្នែកច្បាប់នៅតាមសហគ្រាស គ្រឹះស្ថាន សូមឈ្វេងយល់ឱ្យបានច្បាស់អំពីវិធានច្បាប់ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ជាពិសេសសូមកុំការពារជូនជនខិលខូច ដែលឆ្លៀតឱកាសក្នុងរូបភាពកេងចំណេញណាមួយដែលធ្វើឱ្យបាត់បង់នូវអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។

ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងចំណាត់ការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះការយកចិត្តទុកដាក់ខ្ពស់ក្នុងការ ការពារអត្ថប្រយោជន៍ ក៏ដូចជាការគាំពារសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតដែលបម្រើការងារគ្រប់វិស័យ។

ឯកឧត្តមប្រធានគណៈមេធាវី បានបញ្ជាក់បន្ថែមថា សម្រាប់ការងារនេះ ប្រសិនបើ ប.ស.ស. មានតម្រូវការបន្ថែម ឯកឧត្តម នឹងគាំទ្រក្នុងការផ្ដល់មេធាវីជាជំនួយ នៃការប្រឹក្សាផ្លូវច្បាប់ សម្រាប់ផ្ដល់ជាយោបល់ផងដែរ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃប.ស.ស. ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីជំនាញ ប.ស.ស. និងប្រតិភូគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា សរុបប្រមាណជាង ១០រូប៕

អត្ថបទដែលជាប់ទាក់ទង