**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត

ឯកឧត្តម ចាយ បូរិន អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ នៅព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង ៧ ក្នុងស្រុកតំបែរ និងផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត និងគណៈបញ្ជាការ យុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។

ពិធីនេះក៏មានការអញ្ជើចូលរួមពីសំណាក់ឯកឧត្តម កេង ប៊ុណ្ណា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ជាប្រធានគណៈប្រចាំការគណបក្សខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង ៧ ក្នុងស្រុកតំបែរ ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាជូន អង្គពិធីទាំងមូលដោយក្តីនឹករលឹក ។

ឯកឧត្តមប្រធានមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ក៏បានលើកទឹកចិត្តនិងជំរុញដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង ៧ ក្នុងមូលដ្ឋានស្រុកតំបែរត្រូវយកចិត្តទុកដាក់បន្តខិតខំបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀតតាមស្មារតីរបស់គណបក្ស ភូមិ ឃុំនីមួយៗ ត្រូវក្តាប់ជាប់ក្នុងការរៀបចំ រចនាសម្ព័ន្ធ គណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ និង ក្រុមបក្សក្នុងភូមិ នីមួយៗ ឱ្យបានច្បាស់លាស់ ដោយរៀបចំជាតារាងឱ្យបានត្រឹមត្រូវ គ្រប់គ្រងកែលម្អជួសជុល ផ្លាស់ប្តូរផ្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដោយដាក់រូបសម្តេចទាំង៣ នៅតាមមូលដ្ឋាន ស្នាក់ការគណបក្សឃុំ ទីប្រជុំជន តាមដងផ្លូវ និងតាមមុខផ្ទះសមាជិកបក្ស ឱ្យបានល្អប្រសើរ ស័ក្តសមជាគណបក្សគ្រប់គ្រងដឹកនាំប្រទេស ។

ឯកឧត្តមបន្ថែមថា ត្រូវពង្រឹងបន្ថែម នូវសមត្ថភាព ចំណេះដឹង ដល់មន្ត្រីគណបក្សឃុំ សាខាបក្សភូមិ និងយុវជនគណបក្ស ឱ្យស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (មនុស្ស ផ្លូវ ទឹកភ្លើង និងបច្ចេកវិទ្យា) ត្រូវក្តាប់ជាប់ស្ថានភាព ភូមិសាស្ត្រ ប្រជាជន និងមុខរបេសេដ្ឋកិច្ច ជីវភាព រស់នៅ និងតម្រូវការសេវាផ្សេងៗ បញ្ហាប្រឈមរបស់ប្រជាជន សមាជិកបក្ស ក្នុងឃុំ ភូមិ របស់ខ្លួន និងដោះ ស្រាយអោយចំគោលដៅ តាមលទ្ធភាព ជាក់ស្តែង ក្នុងការងារចិញ្ចឹមចលនាមហាជនគណបក្ស ការងារអប់រំនយោបាយសតិអារម្មណ៍ ឱ្យបានជាប់ជាប្រចាំ លើកកម្ពស់ការអនុវត្តគោលនយោបាយរបស់គណបក្សគឺ រក្សាចាស់ ង្កើនថ្មី ជាពិសេសការពង្រីកសមាជិកបក្សថ្មី នៃយុវជនដែលមានអាយុគ្រប់ ១៨ ឆ្នាំ ហើយត្រូវរក្សាឱ្យបានគឺសមាជិកបក្សម្នាក់ គឺជាសម្លេងឆ្នោតគាំទ្រ គណបក្ស ១ សន្លឹក ឱ្យទទួលបានជោគជ័យគ្រប់អាណត្តិ ពិសេសការបោះឆ្នោតឃុំ សង្កាត់ អាណត្តិ ទី៦ ឆ្នាំ ២០២៧ និងការបោះឆ្នោតសកលអាណត្តិទី៨ ឆ្នាំ២០២៨ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង