**ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះអនុញ្ញាតជូនសមាជិគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលបង្គំគាល់សម្ដែងការគួរសម**ស្លាកលេខយានយន្តនគរបាលជិត ២ពាន់គ្រឿង ត្រូវបានដកចេញពីបញ្ជីគ្រប់គ្រង ក្រោយបទបញ្ជារបស់សម្តេចធិបតីហ៊ុន ម៉ាណែត**ឯកឧត្តម ហេង សួរ ដឹកនាំប្រតិភូផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា នូ ម៉ាឡា ត្រូវជាម្តាយបង្កើត ឯកឧត្តម អ៊ុំ រាត្រី**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិធីចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី**ទេសរដ្ឋមន្ដ្រី ថោង ខុន៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ ដ៏មានសារៈសំខាន់**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលទានអាហារព្រឹក ពិភាក្សាការងារក្រៅផ្លូវការជាមួយប្រធានរដ្ឋសភាឡាវ និងវៀតណាម**លោក Netanyahu អះអាងថា ក្រុម Hamas នឹងលែងគ្រប់គ្រងតំបន់ Gaza បន្ទាប់ពីលោក Sinwar ស្លាប់**យោធា​អ៊ីស្រាអែល​បញ្ជាក់​ថា​ ខ្លួនបាន​សម្លាប់​មេដឹកនាំ​ក្រុម​ហាម៉ាស់​ លោក Yahya Sinwar**លោក Scholz ប្រឆាំងនឹងជម្លោះពន្ធជាមួយចិន**អ្នកការទូតកំពូលរបស់ចិន អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការចិន-ប្រេស៊ីលឱ្យកាន់តែស៊ីជម្រៅ**គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស នាថ្ងៃទី២២ តុលា**គិតត្រឹមពាក់កណ្តាលខែតុលា នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឈនភាពការងារបាន១៤, ៥០% ហើយ**គណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្ត នៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច នៅយោធភូមិភាគទី៤**បណ្ឌិត យង់ ពៅ៖ បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត**ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំប្រជុំរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤**ស្នងការខេត្តឧត្តរមានជ័យ ជំរុញក្រុមការងារបច្ចេកទេសប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ត្រូវធ្វើឱ្យបានម៉ឹងម៉ាត់ ច្បាស់លាស់ តម្លាភាព និងប្រសិទ្ធភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា-ឡាវ ឯកភាពគ្នាចំនួន ៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អនុញ្ញាតឱ្យតំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិនចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែតុលា

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ក្រសួងអប់រំនឹងរៀបចំកែទម្រង់កម្មវិធីសិក្សា ពីការរៀនមួយពេល ទៅការរៀន និងបង្រៀនពេញមួយថ្ងៃ ដើម្បីពង្រឹងគុណភាពនៅបឋមសិក្សា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ដើម្បីពង្រឹងគុណភាព នៅកម្រិតបឋមសិក្សា ក្រសួងនឹងរៀបចំកែទម្រង់កម្មវិធីសិក្សា ពីការរៀនមួយពេលទៅការរៀន និងបង្រៀនពេញមួយថ្ងៃ ក្នុងនោះសាលារៀនចំនួន ២០កន្លែង ត្រូវបានជ្រើសរើសជាសាលារៀន អនុវត្តកម្មវិធីសិក្សានេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាត ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានដាក់ឱ្យអនុវត្តការរៀន និងបង្រៀនពេញមួយថ្ងៃ ដោយប្រើមូលនិធិសមធម៌ នៅតាមសាលាបឋមសិក្សាចំនួន ២០កន្លែង។ ជាមួយនេះ ក្រសួងបាន និងកំពុងរៀបចំយុទ្ធសាស្ត្រ បង្រៀនពេញមួយថ្ងៃ តាមរយៈការលើកកម្ពស់អំណានបន្ថែម និងការធ្វើស្វ័យសិក្សា ដោយប្រើប្រាស់សន្លឹកកិច្ចការ កម្មវិធីកីឡា ការងារ សង្គម ការបង្រៀនសិល្បៈ និងវប្បធម៌ខ្មែរ ស្របតាមអនុសាសន៍ របស់សម្ដេចធិបតី នាយករដ្ឋមន្រ្តី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានគូសបញ្ជាក់ថា គោលការណ៍ណែនាំ ស្តីពី ការរៀនពេញ មួយថ្ងៃនឹងត្រូវដាក់ចេញឱ្យអនុវត្ត នៅតាមសាលារៀន ដែលមានសក្តានុពល អគារសិក្សា បន្ទប់រៀន និងគ្រូបង្រៀន ក្នុងគោលបំណង៖
-សិស្សមានទំនុកចិត្តចំពោះសាលារៀនដែលមានសក្តានុពល ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព
-ការលើកកម្ពស់គុណភាពអប់រំ និងការបង្កើតឱកាសសិក្សាវែងឆ្ងាយ ព្រមទាំងការបង្ការមិនឱ្យសិស្សយកពេលទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ
-សាលារៀនមានការរីកចម្រើនខាងផ្នែកកែលម្អបរិស្ថាន ការអនុវត្តកម្មវិធីសិក្សា បានគ្រប់ជ្រុងជ្រោយ ការអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ ជាពិសេស ការលើកកម្ពស់អំណាន និងការរៀបចំសកម្មភាពក្រៅម៉ោងសិក្សា ដូចជាសិល្បៈតន្ត្រី វប្បធម៌ គេហវិជ្ជា បណ្ណាល័យ ការអប់រំសីលធម៌ វិន័យ និងសម្មាធិ
-ការប្រើប្រាស់ធនធានសម្ភារៈរបស់សាលារៀន និងម៉ោងសិក្សាឱ្យអស់លទ្ធភាព
-ការកៀរគរសហគមន៍ឱ្យចូលរួមគាំទ្រ និងវិនិយោគលើវិស័យអប់រំ ចាប់ពីកម្រិតបឋមសិក្សា
-មាតាបិតាមានឱកាសពេញលេញ ក្នុងការប្រកបរបរចិញ្ចឹមជីវិត។

ជាមួយគ្នានេះ ដើម្បីពង្រឹងគុណភាពនៅកម្រិតបឋមសិក្សា ក្រសួងនឹងរៀបចំកែទម្រង់កម្មវិធីសិក្សា ពីការរៀនមួយពេលទៅការរៀន និងបង្រៀនពេញមួយថ្ងៃ រៀបចំក្រុមធានាគុណភាពផ្ទៃក្នុង រៀបចំបុគ្គសិក្សាឱ្យសមស្រប តាមសមត្ថភាពជំនាញ រៀបចំកម្មវិធីសិក្សាផ្ដោតលើវិជ្ជាសម្បទា បំណិន សម្បទា និងចរិយាសម្បទា ចាត់ចែងនិងគ្រប់គ្រងសៀវភៅសិក្សាគោលឱ្យបានគ្រប់គ្រាន់ រៀបចំ បន្ទប់រៀននិងថ្នាក់រៀនជាបណ្ដើរៗឱ្យមានបច្ចេកវិទ្យា បង្កើនការបង្រៀនភាសាបរទេស និងរៀបចំ បរិស្ថានសាលារៀនទាំងមូលឱ្យក្លាយជាទីមេត្រី។

ឧត្តមានុវត្តន៍នៃការអនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ មានដូចជា៖
-ការបង្រៀននិងរៀនពេញមួយថ្ងៃ តាមកម្មវិធីសិក្សាទំនើប ដោយបង្កើនម៉ោង សិក្សា ពង្រីកការអនុវត្តកម្មវិធី សិក្សានិងមុខវិជ្ជាសិក្សា លើកកម្ពស់ការអប់រំ ឌីជីថល ការបង្រៀនភាសាបរទេស និងការអប់រំស្ទែមភាសាជាតិភាសាបរទេស កុំព្យូទ័រ រ៉ូបូទិក ។ល។
-មុនពេលចាប់ផ្ដើមដំណើរការរៀនពេញមួយថ្ងៃ សាលារៀនត្រូវសិក្សាពីការចំណាយរបស់សិស្ស អគារសិក្សា ទីតាំងភូមិសាស្ត្រ ជំនួបជាមួយ គ្រូ និងមាតាបិតា
-ការកំណត់មុខសញ្ញាចំណាយដូចជា បុគ្គលិក រដ្ឋបាលសាលារៀន ការអភិវឌ្ឍ សាលារៀន និងសន្សំទុក
-ការប្រជុំពិភាក្សារវាងគណៈកម្មការគ្រប់គ្រងសាលារៀនជាមួយគ្រូបង្រៀន ជាមួយ មាតាបិតា និងអ្នកពាក់ព័ន្ធ ដើម្បីពន្យល់អំពីដំណើរការ និងលទ្ធផលរំពឹងទុក និងមានការឯកភាពគ្នា ៕

អត្ថបទដែលជាប់ទាក់ទង