ឯកឧត្តម ប្រាក់ សុខុន លាឈប់ពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តួនាទីថ្មី នៅព្រឹទ្ធសភា
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បានដាក់លិខិតលាលែងពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តួនាទីថ្មី នៅព្រឹទ្ធសភា ដែលបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលថ្មី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ៕