**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍បន្តប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ក្នុងខេត្តកំពង់ចាម

ភ្នំពេញ៖ នាថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំអង្គសិក្ខាសាលាស្តីពីយុទ្ធសាស្រ្តកិច្ចអភិវឌ្ឍន៍បន្ត និងពង្រីកសហគមន៍កសិករប្រើប្រាស់ទឹក (សកបទ) នៃប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ស្ថិតក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សូមជម្រាបថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងខេត្តកណ្តាល លោកអភិបាល អភិបាលរង នៃគណៈអភិបាលស្រុកស្រីសន្ធរ និងស្រុកខ្សាច់កណ្តាល លោកមេឃុំ មេភូមិពាក់ព័ន្ធមកពីគ្រប់ភូមិ សមាជិក សមាជិកា នៃគណៈកម្មការ ស.ក.ប.ទ. នៃប្រព័ន្ធធារាសាស្រ្តព្រែកពោធិចំនួន ៦០រូប និងសហការីជាច្រើនរូបទៀត។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ប្រព័ន្ធធារាសាស្រ្តនេះត្រូវបានសាងសង់ និងធ្វើទំនើបកម្មវិស្វកម្មដោយក្រសួងធនធានទឹក និងឧតុនិយម ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) សហហិរញ្ញប្បទានពីធនាគារវិនិយោគសហគមន៍អុឺរ៉ុប(EIB) និងសហហិរញ្ញប្បទាននៃរាជរដ្ឋាភិបាលអូស្ត្រាលី(DFAT)។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ប្រព័ន្ធធារាសាស្រ្តព្រែកពោធិមានសក្តានុពលស្រោចស្រពផ្ទៃដីបង្កបង្កើនផលប្រមាណ ៨,០០០ ហិកតា និងអាចធ្វើបាន ៣ដង ក្នុងមួយឆ្នាំជាមួយទិន្នផលទទួលបានពី ៥ទៅ ៦តោន ក្នុងមួយហិកតា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា អង្គសិក្ខាសាលាបានទទួលនូវធាតុចូលដ៏ច្រើនផ្តល់ជូនគណៈកម្មការ ស.ក.ប.ទ. នៃប្រព័ន្ធធារាសាស្រ្តព្រែកពោធិ សម្រាប់ជាមូលដ្ឋានដើម្បីដាក់បញ្ចូលបន្ថែមលើលក្ខន្តិក ស.ក.ប.ទ. ដែលបានចុះបញ្ជី និងប្រកាសដាក់ឱ្យប្រើប្រាស់រួចហើយដោយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើឱ្យការអនុវត្តរបស់ ស.ក.ប.ទ. និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ មានស័ក្តិសិទ្ធិភាព និងមាននិរន្តរភាព ៕

អត្ថបទដែលជាប់ទាក់ទង