**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

នគរបាលស្រុកស្វាយចេក ត្រួតពិនិត្យអាវុធ ក្មេងទំនើងនិងជាតិអាល់កុលប៉ះចំអ្នកជួញដូរសារធាតុញៀនឃាត់ខ្លួន ២នាក់


បន្ទាយមានជ័យ៖ នៅវេលាម៉ោង១រំលងអាត្រឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋានកម្លាំងប៉ុស្តិ៍នគរបាលតាបែន ស្វាយចេក រលួស បានធ្វើការត្រួតពិនិត្យអាវុធ ក្មេងទំនើង និង ត្រួតពិនិត្យជាតិអាល់កុល នៅចំណុចមុខអធិការដ្ឋាននគរបាលស្រុកស្វាយចេកលើផ្លូវជាតិលេខ ៥៦ A ភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ០២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុស្វាយចេក បានឲ្យដឹងថា៖អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យកម្លាំងនគរបាលក្រុង ស្រុក ធ្វើការត្រួតពិនិត្យអាវុធ ក្មេងទំនើង និង ត្រួតពិនិត្យជាតិអាល់កុល ដោយឡែកស្រុកស្វាយចេកកម្លាំងជំនាញនៃអធិការដ្ឋានកម្លាំងប៉ុស្តិ៍នគរ បាលតាបែន ស្វាយចេក រលួស ដឹកនាំដោយលោកអធិការរងចំនួន០៣នាក់ បានចុះប្រតិបត្តិការនៅលើផ្លូវជាតិលេខ ៥៦ A ភូមិរលួស ឃុំរលួស ស្រុកស្វាយចេក បានឃើញមនុស្ស០២នាក់ស្រី០១នាក់ជិះម៉ូតូ ០១ គ្រឿង ពីទិសខាងត្បូងទៅទិសខាងជើងពេលជិះមកដល់ចំណុចមុខតូបធ្វើម៉ូតូខាងត្បូងគោលដៅដែលយើងដាក់ត្រួតពិនិត្យប្រហែល២០០ម៉ែត្រក៏បានឈប់ប្រហែល១០នាទីក្រោយក៏ជិៈម៉ូតូទៅបន្តពេលមកគោលដៅដោយមានការសង្ស័យកម្លាំងយើងក៏បានទៅសួរនាំនិងទៅពិនិត្យមើលកន្លែងដែលពួកគេឈប់រកឃើញ ថង់នំកូនក្មេងពេលហែកមើលឃើញម្សៅក្រាមពណ៌សថ្លា ០១ ថង់ តែពួកគេបានបដិសេធ នៅពេលធ្វើរកសារធាតុញៀនគឺវិជ្ជមានទាំង០២នាក់។

លោកអធិការបានបន្តថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ១/- ឈ្មោះ គ្រិល វិលេន ភេទប្រុសអាយុ ៣៣ ឆ្នាំនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ២/- ឈ្មោះ យឹក ធារី ភេទស្រី អាយុ ២៧ ឆ្នាំនៅភូមិ២ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់កំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុក៕

អត្ថបទដែលជាប់ទាក់ទង