**សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់ក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌសែនសុខ**អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់**ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មានតម្លៃលើទីផ្សាររហូតដល់ ៣០០ពាន់លានដុល្លារ**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ

សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសចិនតៃវ៉ាន់ ២នាក់ ដាក់ពន្ធនាគារម្នាក់ ២០ឆ្នាំ ករណីជួញដូរគ្រឿងញៀនជិត ៨០០គីឡូក្រាម

ភ្នំពេញ៖ សាលាដំបូរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការសម្រេចផ្ដន្ទាទោសជនជាតិចិនតៃវ៉ាន់ ចំនួន២នាក់ ដោយដាក់ពន្ធនាគារម្នាក់២០ឆ្នាំ ករណីជួញដូរគ្រឿងញៀនជិត៨០០គីឡូក្រាម។

ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ លេខ៤២០៧ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោល លើជនជាប់ចោទភាគីពាក់ព័ន្ធ បានពិនិត្យអង្គហេតុ អង្គច្បាប់ និងភស្តុតាងសព្វគ្រប់រួចមក ក្រុមប្រឹក្សាជំនុំជម្រះរកឃើញថា ជនជាប់ចោទ ០២នាក់គឺ ១៖ឈ្មោះ AN CHI WEI ភេទប្រុស អាយុ៣២ឆ្នាំ និង២៖ឈ្មោះ TUAN CHONG YUE ជាភេទប្រុស អាយុ២៥ឆ្នាំ មានភស្តុតាងគ្រប់គ្រាន់ ថាបានប្រព្រឹត្តអំពើរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងសម្អាតប្រាក់ និងបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗកំណត់ ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០,០០០,០០០រៀល។

ដោយឡែកជនជាប់ចោទចំនួន០៥នាក់ តុលាការរកឃើញថា មិនបានចូលរួមប្រព្រឹត្តបទល្មើសជាមួយជនជាប់ចោទឈ្មោះ AN CHI WEI និងឈ្មោះ TUAN CHONG YUE នោះទេ ក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចឲ្យរួចខ្លួនពីបទចោទ ផ្អែកតាមមាត្រា ៣៥០ កថាខណ្ឌទី៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ចំពោះវត្ថុតាងថ្នាំញៀនប្រភេទកេតតាមីន រថយន្តចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទចំនួន០២គ្រឿងដែលពាក់ព័ន្ធនឹងបទល្មើស ត្រូវបានសម្រេចរឹបអូស ៕

អត្ថបទដែលជាប់ទាក់ទង