**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពីសុវត្ថិភាពអគ្គិភ័យដល់សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តកំពង់ចាម

ភ្នំពេញ៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពីសុវត្ថិភាពអគ្គិភ័យ ដល់តំណាងសហគ្រាស គ្រឹះស្ថាននៅជុំវិញខេត្តកំពង់ចាមចំនួន ១០៦នាក់ ដែលរៀបចំធ្វើនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម។

លោក ចេង ហ៊ាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម លើកឡើងថា បើមានសហគ្រាស គ្រឹះស្ថានណាមួយមានអគ្គិភ័យកើតឡើង ច្បាស់ណាស់ម្ចាស់សហគ្រាស គ្រឹះស្ថាន ក៏ដូជា បុគ្គលិក និងកម្មករនិយោជិត សុទ្ធតែមានការខាតបង់ ដូច្នេះសូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួម បង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ព្រោះវាជាគោលបំណងរួមរបស់រាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត ដើម្បីធ្វើការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ សង្គម និងគ្រួសារ។

លោកប្រធានមន្ទីរបន្តថា នាឱកាសនៃប្រារព្ធទិវាជាតិ ពន្លត់អគ្គិភ័យ ឯកឧត្តមអភិបាលនៃ គណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់គ្រប់សហគ្រាស គ្រឹះស្ថានក្នុងខេត្ត ត្រូវរៀបចំឱ្យមានសម្ភារ: ឧបករណ៍ ពន្លត់អគ្គិភ័យ ពិសេសរោងចក្រធំៗ ត្រូវមានរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង និងសម្ភារ:ពន្លត់អគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងបង្ហាត់បង្រៀនអំពីរបៀបប្រើប្រាស់ផងដែរ។

ថ្លែងបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយនោះដែរ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា គ្រោះថ្នាក់អគ្គិភ័យ អាចក្លាយជាមហន្តរាយធ្ងន់ធ្ងរ ប្រសិនបើយើងមិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងវិធានការបង្ការទុកជាមុនដែលវាជាផលប៉ះពាល់ ដូមីណូ។ ជាក់ស្តែង នារយៈពេលចុងក្រោយនេះ ករណីអគ្គិភ័យបានកើតឡើងនៅក្នុងសហគ្រាស គ្រឹះស្ថានមួយចំនួនក្នុងរាជធានីភំ្នពេញ និងបានបង្កឱ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់សហគ្រាស គ្រឹះស្ថានផងដែរ។

លោក ឡេង តុង បញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរលេខ០២សរ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ស្តីពីវិធានការអប់រំ បង្ការ និងពន្លត់អគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ និងណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរៀបចំជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់និយោជកជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតអំពីវិធានការបង្ការអគ្គិភ័យ និងវិធានសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។ មួយវិញទៀត ដើម្បីបង្ការ និងទប់ស្កាត់អគ្គិភ័យ សហគ្រាស គ្រឹះស្ថាន ត្រូវមានការវាយតម្លៃហានិភ័យការងារ ត្រួតពិនិត្យប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យជាប្រចាំ ស្របតាមលក្ខណៈបច្ចេកទេស៕

អត្ថបទដែលជាប់ទាក់ទង