ឯកឧត្តម សុះ មុះសិន ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកជាអង្ករហ្សាកាត់ចំនួនជាង ៥តោន ជូនដល់បងប្អូនប្រជាពលរដ្ឋ សរុប៤៣០គ្រួសារ
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភានិងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកជាអង្ករហ្សាកាត់ចំនួនជាង ៥តោន ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់ច្រាំងចំរេះ ១ ខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល សរុប ៤៣០គ្រួសារ ។
ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ ហាកឹម តុ តួន ផងដែរ។
ឯកឧត្តម បានថ្លែងអំពីគុណូបក្ការៈដ៏ធំធេង
របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានការរារាំងឡើយ ។
នាឱកាសនោះ ឯកឧត្តម បានមានប្រសាសន៏ផ្តាំផ្ញើប្រជាពលរដ្ឋអោយបន្ត និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានគុណបំណាច់យ៉ាងធំធេង ចំពោះសង្គមជាតិ មាតុភូមិ ដូច្នេះយើងត្រូវចូលរួមគាំទ្រ ជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលបានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្របបែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។
ឯកឧត្តមវេជ្ជ. ក៏បានមានប្រសាន៍ណែនាំជូនអុំ ពូមីង មា បងប្អូនប្រជាពលរដ្ឋទាំងអស់អោយចេះថែក្សាសុខភាព ហូបស្អាត់ រស់នៅស្អាត ជាពិសេសនៅពេលរដូវក្តៅ សូមជូនពរ អុំពូ មីង បងប្អូនទាំងអស់ អោយមានសុខភាពល្អ បរិបូណ៍គ្រប់ៗគ្នា និងត្រូវអោយកូនចៅបានរៀនសូត្រ ជៀសវាងអំពីការប្រើប្រាស់គ្រឿង និងអំពើឧបបាយមុខផ្សេងៗទៀត ដែលសង្គមជាតិស្អប់ខ្ពើម៕