**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ជម្លោះពិភពគុន រវាងក្រុមក្មេងទំនើង នៅច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ**ស្នងការដ្ឋាននគបាលខេត្តព្រៃវែង ចេញសេចក្ដីបំភ្លឺព័ត៌មានជុំវិញការបាញ់ នៅ «ក អណ្ដើក» លើផ្លូវជាតិលេខ១ ឃុំប្រាសាទ ស្រុកកំពង់ត្របែក**សម្តេច ម៉ែន សំអន៖ វិនាសកម្មនៃសង្គ្រាម បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌**ឯកឧត្តម ផាន់ រតនា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

បទវិភាគ៖ច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាលពិសេសហុងកុងគឺជាគ្រឹះមូលដ្ឋាននៃវិបុលភាពនិងស្ថិរភាពរបស់ហុងកុង

ហុងកុងគឺជាទឹកដីរបស់ប្រទេសចិនតាំងពីបុរាណកាលមក បន្ទាប់ពីសង្គ្រាមអាភៀននៅឆ្នាំ ១៨៤០ ហុងកុងត្រូវបានទន្ទ្រានកាន់កាប់ដោយអង់គ្លេស ។ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨៤ រដ្ឋាភិបាលនៃប្រទេសទាំងពីរចិននិងអង់គ្លេសបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមអំពីបញ្ហាហុងកុង ដែលបានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននឹងរៀបចំឡើងវិញនូវអធិបតេយ្យជាតិចំពោះហុងកុងចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧តទៅ ។ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៩០ មហាសន្និបាតលើកទីបីនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ៧ បានអនុម័តនិងចេញផ្សាយ «ច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន» ។
ក្នុងរយៈពេល៣៤ឆ្នាំបន្ទាប់ពីច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាលពិសេសហុងកុងបានដាក់ចេញមក ច្បាប់នេះបានចាក់គ្រឹះមូលដ្ឋានខាងសន្តិសុខសម្រាប់ការអភិវឌ្ឍរបស់ហុងកុង ដែលបានបង្ហាញឱ្យឃើញនូវកម្លាំងរស់រវើកនិងភាពស៊ាំយ៉ាងខ្លាំងក្លា ហើយបានផ្តល់ការធានាខាងផ្លូវច្បាប់ដល់ការអនុវត្តគោលការណ៍ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”នៅតំបន់រដ្ឋបាលពិសេសហុងកុង ជាពិសេសគឺនាពេលថ្មីៗកន្លងទៅនេះ ហុងកុងបានសម្រេចបាននូវតាក់តែងមាត្រាទី២៣នៃច្បាប់មូលដ្ឋានហុងកុង ប្រការនេះជាសញ្ញាកាត់សម្គាល់ថា ហុងកុងទទួលបានការវិវឌ្ឍរីកចម្រើនដ៏ធំនិងសំខាន់ក្នុងការបំពេញភារកិច្ចធម្មនុញ្ញ ដើម្បីគាំពារសន្តិសុខប្រទេសជាតិ ។ ការអនុម័តមាត្រាទី២៣ដែលមានសារសំខាន់ជានិមិត្តសញ្ញាមួយនេះ មិនត្រឹមតែអាចផ្តល់ស្ថិរភាពនិងការធានាដល់ហុងកុង និងគាំពារប្រព័ន្ធរបបនិងបែបបទរស់នៅរបស់ហុងកុងប៉ុណ្ណោះទេ ថែមទាំងក៏អាចជំរុញការរីកចម្រើនខាងវិស័យហិរញ្ញវត្ថុហុងកុង ក៏ដូចជាផ្តល់បរិយាកាសប្រកបអាជីវកម្មកាន់តែមានផលប្រយោជន៍និងកាន់តែមានស្ថិរភាពដល់ហុងកុងទៀតផង ។
សង្គមមានសុខសន្តិភាព សេដ្ឋកិច្ចមានភាពរុងរឿងជាគោលបំណងរបស់ប្រជាជន និយាយចំពោះសន្តិសុខនិងស្ថិរភាពយូរអង្វែងរបស់ហុងកុង លោក Lee Ka Chiu John ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងធ្លាប់ថ្លែងថា មនុស្សគ្រប់រូបដែលស្រឡាញ់ហុងកុងដែលជាស្រុកកំណើតរួមរបស់យើង សុទ្ធតែត្រូវចងចាំថា ប្រទេសមានសន្តិភាព ស្រុកកំណើតទើបមានសន្តិភាពដែរ ។ យើងត្រូវគោរពនិងគាំពារដោយស្ម័គ្រចិត្តនូវប្រព័ន្ធរបបមូលដ្ឋានរបស់ប្រទេសជាតិ អនុវត្តដោយត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយនូវគោលណែនាំ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ” ត្រូវប្រុងប្រយ័ត្ននិងបង្ការកុំឱ្យអ្នកមានចេតនាអាក្រក់និងកម្លាំងខាងក្រៅធ្វើការញុះញង់ និងបំបែកបំបាក់ ។
ការគាំពារសន្តិសុខប្រទេសជាតិ និងការគោរពនិងធានាសិទ្ធិមនុស្ស គឺស្របគ្នាពីឬសគល់ ។ បើគ្មានសន្តិសុខ នោះសិទ្ធិនិងផលប្រយោជន៍ស្រប់ច្បាប់របស់ប្រជាពលរដ្ឋក៏មិនអាចធានាបានដែរ អ្នកផងទាំងពួងសុទ្ធតែបានមើលឃើញយ៉ាងច្បាស់ពីភាពរកាំរកូសដែលកើតឡើងនៅហុងកុងកាលពីមុន អ្នកក្រុងហុងកុងជាច្រើនមានការចាប់អារម្មណ៍ដោយផ្ទាល់ពីភាពច្របូកច្របល់ ហើយដឹងច្បាស់ពីភាពបន្ទាន់នៃការតាក់តែងមាត្រាទី២៣ ។ សូមបញ្ជាក់ថា ខឹ្លមសារនៃលក្ខន្តិកៈស្តីពីសន្តិសុខហុងកុង បានគោរពនិងធានាសិទ្ធិមនុស្សដោយគ្រប់ជ្រុងជ្រោយ ហើយក៏សមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ហុងកុងដែរ ពោលគឺបានផ្តោតសំខាន់ដោយចំគោលដៅចំពោះទង្វើដែលបំផ្លាញសន្តិសុខជាតិ និងផ្តន្ទាទោសពួកឧទ្ទាមចំនួនតិចដែលបានបំផ្លាញដល់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ ព្រមពេលជាមួយគ្នានេះ ក៏បានគិតពិចារណាយ៉ាងពេញលេញដល់ការគាំពារពាណិជ្ជកម្មនិងការប្រាស្រ័យទៅមកលើផ្ទៃអន្តរជាតិប្រកបដោយភាពប្រក្រតីរបស់ហុងកុងលើវិស័យហិរញ្ញវត្ថុ ប្រព័ន្ធសារព័ត៌មាន ចំណេះដឹងឯកទេសនិងអង្គការស៊ីវិលមិនមានលក្ខណៈនយោបាយគ្រប់បែបយ៉ាង បានផ្តល់ការណែនាំយ៉ាងច្បាស់លាស់ដល់អង្គការនិងស្ថាប័នពាក់ព័ន្ធ ស្របពេលដែលគាំពារសន្តិសុខជាតិដោយមានប្រសិទ្ធភាព ក៏បានបង្កបង្កើតបរិយាកាសប្រកបអាជីវកម្មនិងការអភិវឌ្ឍដែលកាន់តែមានស្ថិរភាពដល់ហុងកុងផងដែរ ។
អាចនិយាយបានថា ច្បាប់សន្តិសុខជាតិហុងកុងបានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់ស្ថិរភាពនិងវិបុលភាពរបស់ហុងកុង វិនិយោគិនអន្តរជាតិទាំងឡាយបានសម្គាល់ឃើញជាទូទៅថា ការអភិវឌ្ឍរបស់សេដ្ឋកិច្ចចិនមាននិរន្តរភាព និន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនមានការកែប្រែទេ ហើយតួនាទីរបស់ហុងកុងមិនអាចជំនួសបានឡើយ ។ លោកស្រី Chen Jiaqi អគ្គនាយករដ្ឋបាលនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគរបស់ហុងកុងបានថ្លែងថា ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ហុងកុងមានឧត្តមភាពច្បាស់លាស់ សេដ្ឋកិច្ចមានភាពធន់និងភាពរស់រវើកយ៉ាងខ្លាំង ហើយក៏មានកម្រិតបើកទូលាយខ្ពស់ដែរ ហុងកុងអាចទទួលបានការគាំទ្រយ៉ាងរឹងមាំពីទីផ្សារនៅចិនដីគោកផង ហើយក៏ជាការទ្រទ្រង់យ៉ាងខ្លាំងសម្រាប់ជំរុញការអភិវឌ្ឍនៃទីផ្សារនៅចិនដីគោកផងដែរ ក្នុងការពិពណ៌នាបែបថ្មីអំពីសេដ្ឋកិច្ចចិន ហុងកុងនឹងដើរតួនាទីដ៏សំខាន់ ។
ឆ្លងកាត់នូវព្យុះភ្លៀង ប្រជាជនហុងកុងកាន់តែឱ្យតម្លៃនិងថែរក្សាសុខសន្តិភាពដែលបានមកដោយមិនងាយស្រួលជាងពេលណាៗទាំងអស់ ។ បច្ចុប្បន្ននេះ ហុងកុងបាននិងកំពុងស្ថិតក្នុងដំណាក់កាលដ៏គន្លឹះដែលឆ្ពោះទៅកាន់ “ពីអធិការកិច្ចដល់មានវិបុលភាព” រួមដំណើរស្របជាមួយការអភិវឌ្ឍដោយល្បឿនលឿនរបស់តំបន់ចិនដីគោក ខិតខំប្រឹងប្រែងទៅមុខមិនឈប់ឈរនិងមានការរំពឹងទុកនៅថ្ងៃស្អែក ហុងកុងពិតជានឹងមានអនាគតកាន់តែល្អបវរជាមិនខាន !

អត្ថបទដែលជាប់ទាក់ទង