**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ

លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី៖ ការចូលរួមបរិច្ចាគឈាមគឺជាសកម្មភាពដ៏ល្អប្រពៃដែលប្រជាជនទូទៅ ត្រូវចូលរួមផ្តល់ឈាមដោយស្ម័គ្រចិត្តដើម្បីជួយសង្គ្រោះជនរងគ្រោះ ទាំងឡាយដែលត្រូវការឈាម

ភ្នំពេញ៖ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា ការចូលរួមបរិច្ចាគឈាមគឺជាសកម្មភាពដ៏ល្អប្រពៃដែលប្រជាជនទូទៅ ត្រូវចូលរួមផ្តល់ឈាមដោយស្ម័គ្រចិត្តដើម្បីជួយសង្គ្រោះជនរងគ្រោះ ទាំងឡាយដែលត្រូវការឈាម។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានថ្លែងអំណរគុណចំពោះ នាយទាហាន នាយទាហានរង និងពពលទាហានទាំងអស់ ដែលស្មគ្រ័ចិត្ត ក្នុងការបរិច្ចាគឈាម នេះបង្ហាញឱ្យឃើញពីការចូលរួមរបស់ បងប្អូន យោធិននៃកងយោធពលខេមរភូមិន្ទ ក្រៅពីការងារស្នូលដែលជាកម្លាំងដ៏មុតស្រួចក្នុងកិច្ចការពារជាតិ និងកសាងមាតុភូមិបងប្អូនបានចូលរួម ក្នុងកិច្ចការងារសង្គមជាពិសេស ការបរិច្ចាគឈាមក្នុងថ្ងៃនេះ គឺបានកើតឡើងពីការស្ម័គ្រចិត្តពិតប្រាកដ របស់បងប្អូនប្រកបដោយទឹកចិត្តមនុស្សធម៌។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនិង សហការីដែលបានសហការរៀបចំពិធីបរិច្ចាគឈាមនេះឡើងក្នុងថ្ងៃនេះ។ ជាការពិត ការបរិច្ចាគឈាមមានអត្ថប្រយោជន៍ជួយដល់សង្គម ជួយអ្នកជំងឺដែលខ្វះឈាមបង្ហាញពីសាមគ្គីភាពនិងចូលរួមការងារសង្គមដើម្បីប្រទេសជាតិរបស់យើង ម្យ៉ាងវិញទៀតវាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាទង្វើប្រកបដោយមនុស្សធម៌ដែលឆ្លើយតបទៅនឹងតម្រូវការសង្គមយ៉ាងពិតប្រាកដផងដែរ។

លោកជំទាវ នាយឧត្តមសេនីយ៍បន្តថា កន្លងមកក្រសួង ការពារជាតិបានរៀបចំការបរិច្ចាគឈាមបានចំនួន២លើករួចមកហើយ គឺលើកទី១ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ មានអ្នកចូលរួមបរិច្ចាគចំនួន ១៨០នាក់ និងលើកទី២ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មានចំនួនអ្នកបរិច្ចាគចំនួន ៥០០នាក់។ ការចូលរួមបរិច្ចាគឈាមនាថ្ងៃនេះមានគោលបំណង ដើម្បីបង្កើតទម្លាប់និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងជំរុញដល់យោធិនទាំងអស់  ឱ្យចូលរួមសកម្មជាមួយនឹងសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាម សម្រាប់អ្នកជំងឺដែលត្រូវការឈាមនៅតាមមន្ទីរពេទ្យទូទាំងប្រទេស ដោយមិនរើសអើង ឬប្រកាន់ជាតិ សាសន៍ ឬសាសនា។

លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានបញ្ជាក់ថា “ការចូលរួមបរិច្ចាគឈាមគឺជាសកម្មភាពដ៏ល្អប្រពៃដែលប្រជាជនទូទៅ ជាពិសេស យុវជន យុវនារី ត្រូវចូលរួមផ្តល់ឈាមដោយស្ម័គ្រចិត្តឱ្យបានច្រើនដើម្បីជួយសង្គ្រោះជនរងគ្រោះ ទាំងឡាយដែលត្រូវការឈាម។ អំណោយឈាមរបស់បងប្អូន ក្នុងថ្ងៃនេះគឺជាអំណោយដែលមិន អាចកាត់ថ្លៃបាន ក្នុងការសង្គ្រោះដល់អាយុជីវិតអ្នកជំងឺបានទាន់ពេលវេលាពិសេស អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ដូចជាជំងឺទាក់ទិននឹងការហូរឈាមតាមប្រដាប់រំលាយអាហារ ការវះកាត់ ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រក្រតីនៅមុន និងក្រោយពេលសំរាលកូន ជំងឺខ្សោយតំរង់នោម និងការព្យាបាលថែទាំជំងឺមហារីកជាដើម”។

លោកជំទាវ រដ្ឋលេខាធិការបានបន្តទៀតថា ជីវិតរបស់ប្រជាពលរដ្ឋខ្មែរ បានចាប់ផ្តើមកម្រើកឡើងជាមួយនឹងជីវភាពកាន់តែប្រសើរនៅក្រោយពេលដែលភ្លើងសង្គ្រាមនៅកម្ពុជាបាន បញ្ចប់ទាំងស្រុង ដោយនយោបាយ ឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ ការបញ្ចប់ភ្លើងសង្គ្រាមរយៈពេលប្រមាណ ជាងឆ្នាំមកនេះ បានផ្តល់ឱកាស ពេញលេញដល់រាជរដ្ឋាភិបាលរៀបចំដាក់ចេញគោលនយោបាយក្នុងការស្តារអភិវឌ្ឍន៍ ប្រទេសទាក់ទាញ អ្នកវិនិយោគមកបណ្តាក់ទុនបង្កើតការងារជូនប្រជាពលរដ្ឋ។
ក្នុងនីតិកាលទី៧ នេះរាជរដ្ឋាភិបាលដែលដឹកនាំដោយ  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តនិរន្តរភាពនៃការអភិវឌ្ឍ ដោយបានដាក់ ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាកម្មវិធីនយោបាយ សម្រាប់ការកសាងនិងការពារ មាតុភូមិឆ្នាំ២០២៣ដល់២០២៨ ហើយមានមានគោលបំណងចម្បងដើម្បីអោយប្រទេសកម្ពុជាក្លាយជា ប្រទេស ដែលមានចំណូលខ្ពស់ឆ្នាំ២០៥០។ វិស័យសុខាភិបាលគឺជាវិស័យសាធារណៈមួយដែលបម្រើ អោយការថែទាំសុមាលភាពរបស់ប្រជាពលរដ្ឋក្នុងនោះរាជរដ្ឋាភិបាលបានកំណត់នូវទិសដៅជាយុទ្ធសាស្ត្រក្នុងការអនុវត្តនៅក្នុងកម្មវិធីនយោបាយនៅគ្រប់ដំណាក់កាលទាំងអស់ក្នុងការដឹកនាំ៕

អត្ថបទដែលជាប់ទាក់ទង