ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតំណែង និងផ្តល់ឋានៈជានាយក នាយករងខុទ្ទកាល័យរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំនួន៦រូប
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្តល់ឋានៈជានាយក នាយករងខុទ្ទកាល័យរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ចំនួន៦រូប។