**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមបណ្ឌិត កៅ គឹមហួន ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្ញើលិខិតអបអរសាទរជាផ្លូវការជូនពរពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដែលសម្តេចត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្របាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងសារជូនពរ និងអបអរសាទរ ជូនសម្តេចតេជោ ហ៊ុន សែន ប្រកបដោយមានអត្ថន័យយ៉ាងដូច្នេះថា៖

តាងនាមឱ្យលេខាធិការដ្ឋានអាស៊ាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវអំណរសាទរយ៉ាងកក់ក្តៅជាទីបំផុតជូនចំពោះសម្តេចតេជោ ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅពេលថ្មីៗនេះ។ ពិតណាស់ វាជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ និងជាសក្ខីភាពយ៉ាងពិតប្រាកដចំពោះគុណភាពភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់សម្តេចតេជោ ក៏ដូចជា ការប្តូរផ្តាច់ពេញមួយជីវិតចំពោះសេវាសាធារណៈ។

ខ្ញុំមានការជឿជាក់ថា ជាមួយនឹងបទពិសោធន៍ដ៏ច្រើនក្រៃលែង គួបផ្សំនឹងភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ នៅក្នុងស្ថាប័ននីតិប្រតិបត្តិក្នុងនាមជាអតីតរដ្ឋមន្ត្រីការបរទេស អតីតឧបនាយករដ្ឋមន្ត្រី និងអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមចំណែកយ៉ាងធំធេងដល់វឌ្ឍនភាព និងការរីកចម្រើននៃព្រឹទ្ធសភា ក៏ដូចជា ការរីកចម្រើន និងបរិវត្តន៍កម្មនៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំមានទំនុកចិត្តថា នៅក្រោមការណែនាំ និងការដឹកនាំរបស់សម្តេចតេជោ ព្រឹទ្ធសភានឹងបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព ថែមទាំងចូលរួមចំណែកយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កិច្ចខិតខំប្រឹងប្រែងកំពុងបន្ត នៃការកសាងសហគមន៍អាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិភាព និងស្ថិរភាពតំបន់។

ក្នុងន័យនេះ ខ្ញុំសូមធ្វើការបញ្ជាក់សាជាថ្មីថា លេខាធិការដ្ឋានអាស៊ាន ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ និងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់ដំណើរការកសាងសហគមន៍អាស៊ាន ជាពិសេសស្របពេលដែលយើងបានចាប់ផ្តើមតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលនឹងរៀបចំបរិយាកាសយុទ្ធសាស្ត្ររយៈពេលវែងរបស់អាស៊ាន នៅក្នុងរយៈពេល២ ទសវត្សរ៍ខាងមុខ។

ខ្ញុំទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាន និងព្រះរាជាណាចក្រកម្ពុជា ហើយខ្ញុំសូមគោរពជូនពរសម្តេចតេជោ ទទួលបានជោគជ័យគ្រប់ភារកិច្ច នៅក្នុងអាណត្តិថ្មីរបស់សម្តេច ក្នុងនាមជាប្រធានព្រឹទ្ធសភា។

ខ្ញុំពិតជាសូមថ្លែងអំណរគុណ និងទន្ទឹងរង់ចាំឱកាសបានចូលជួបសំដែងការគួរសមជាផ្លូវការជាមួយសម្តេចតេជោ តាមពេលវេលាសមស្របខាងមុខ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្ញុំទៅប្រទេសកម្ពុជា។

សូមសម្តេចតេជោ ប្រធានព្រឹទ្ធសភា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ និងសូមគោរពជូនពរសម្តេច មានសុខភាពល្អ ទទួលបានជោគជ័យ និងសូមឱ្យប្រជាជនកម្ពុជាទទួលបាននូវវិបុលភាពកាន់តែធំធេងបន្ថែមទៀត»៕

អត្ថបទដែលជាប់ទាក់ទង