**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ**ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ**រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាតា អារ៉ាប់រួម និង​ហ្សកដានី ក្នុងសប្តាហ៍នេះ**របប​យោធា​មីយ៉ាន់ម៉ា​នឹង​ដោះលែង​អ្នក​ទោស​ជិត​៦.០០០​នាក់​ ក្នុង​ឱកាសប្រារព្ធទិវាឯករាជ្យ**អាឡឺម៉ង់ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏យូរបំផុតមិនធ្លាប់មានពីមុនមក**ឥណ្ឌា​​ថ្កោលទោស​របាយការណ៍​របស់​​អាមេរិក​អំពី​ការ​គ្រោង​ទុក​ដាក់​ប្រទេស​ជិតខាង**ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ផ្ដល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា**ឯកឧត្តម វ៉ី សំណាង៖ ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យប្រទេសមានសុខសន្ដិភាពពេញបរិបូណ៍ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**នាយករដ្ឋមន្ត្រីស្លូវ៉ាគី៖ បក្ស Smer-SD ត្រៀមខ្លួនចរចាជាមួយដៃគូចម្រុះ ពីវិធានការទៅវិញទៅមកប្រឆាំង នឹងអ៊ុយក្រែន

ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា អញ្ជើញបើកសិក្ខាសាលាស្តីពី សមិទ្ធផលរយៈពេល៥ឆ្នាំ និងផែនការបន្ត របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី សមិទ្ធផលរយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងផែនការឆ្នាំ២០២៤ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) នៅសណ្ឋាគារសិង្គហមិត្ត ខេត្តកែប។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនឈានឡើងរបស់ ស.វ.ស ពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តមសាស្រ្តាចារ្យបានជំរុញអង្គសិក្ខាសាលាចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីផ្តល់ជាធាតុចូលសម្រាប់សៀវភៅសមិទ្ធផលឆ្នាំ២០១៩-២០២៣ ឱ្យកាន់តែមានគុណភាពសមស្រប ឆ្លើយតបនឹងភាពជាក់ស្តែង។

ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍គន្លឹះជូនស.វ.ស ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថ្មី និងផែនការឆ្នាំ២០២៤ ដោយអនុលោមតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល និងគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល។

ក្នុងរយៈពេល៥ឆ្នាំ កន្លងមកនេះ ស.វ.ស សម្រេចបានសមិទ្ធផលធំៗជាច្រើន រួមមានទាំងការអភិវឌ្ឍកម្មវិធីសិក្សាថ្មី កែសម្រួលកម្មវិធីសិក្សាដែលមានស្រាប់ផ្តោតលើសមត្ថភាព អភិវឌ្ឍឧបករណ៍គរុកោសល្យនានា និងឧបករណ៍វាយតម្លៃនិស្សិត ការពង្រឹងគុណភាពកម្មសិក្សានិស្សិត ពង្រឹងនិងពង្រីកការងារស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវា។ ជាពិសេស ស.វ.ស ទទួលបានការទទួលស្គាល់គុណភាពពេញសិទ្ធ រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ និងការទទួលបានការវាយតម្លៃក្នុងចំណាត់ថ្នាក់ ៥១-១០០ ក្នុងចំណោមសាកលវិទ្យាល័យលើពិភពលោកសម្រាប់ “Innovation in student mobility and Openness” ពី The World University Rankings for Innovation (The WURI) ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។ ស.វ.ស បានផលិតធនធានមនុស្ស ក្នុងវិស័យសុខាភិបាល សរុបចំនួន ៥,៥៤៥ នាក់ (ស្រី ២,៨៧១ នាក់) ក្នុងនោះ ៩៧% មានការងារធ្វើ។

សូមបញ្ជាក់ផងដែរថា អង្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសាស្រាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការស.វ.ស ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃស.វ.ស និងភ្ញៀវកិត្តិយស ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ សរុបប្រមាណ ១០០នាក់៕

អត្ថបទដែលជាប់ទាក់ទង