លោក ពូទីន៖ ជនដៃដល់ការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ មានគោលបំណងបំផ្លាញឯកភាពរបស់រុស្ស៊ី
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា មេក្លោងនៅពីក្រោយការវាយប្រហារភេរវកម្មដ៏សាហាវនៅជាយក្រុងមូស្គូ មានគោលបំណងធ្វើឱ្យខូចដល់ការរួបរួមរបស់រុស្ស៊ី។
លោក ពូទីន បានបន្តថា ការស៊ើបអង្កេតបានផ្តល់ថា គោលដៅចម្បងនៃការវាយប្រហារគឺយ៉ាងជាក់លាក់ក្នុងការធ្វើឱ្យខូចខាតដល់ការរួបរួមរបស់យើង។ មិនមានគោលដៅផ្សេងទៀតដែលអាចមើលឃើញទេ ហើយក៏មិនមានអ្វីដែរ។
លោក ពូទីន ក៏បានបន្តផងដែរថា រុស្ស៊ីមិនអាចក្លាយជាគោលដៅនៃការវាយប្រហារភេរវកម្មដោយពួកជ្រុលនិយមអ៊ីស្លាមនោះទេ ដោយបន្ថែមថាប្រទេសនេះបង្ហាញពី គំរូតែមួយគត់នៃការរួបរួមក្នុងចំណោមជំនឿ សាសនា និងជាតិសាសន៍ផ្សេងៗគ្នា។
ស្ថិតិផ្លូវការបានបង្ហាញថា ការបាញ់ប្រហារកាលពីថ្ងៃទី២២ ខែមីនា នៅកន្លែងប្រគុំតន្ត្រី Crocus City Hall នៅភាគពាយព្យនៃទីក្រុងមូស្គូ ត្រូវបានបន្តដោយអគ្គីភ័យដ៏ធំមួយ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤៤នាក់បានស្លាប់ និង ៥៥១នាក់ផ្សេងទៀតរងរបួស។
រុស្ស៊ីធ្លាប់បានស្នើថា ការវាយប្រហារភេរវជនមានទំនាក់ទំនងទៅនឹងអ៊ុយក្រែន ជាការអះអាងដែលអ៊ុយក្រែនបានបដិសេធម្តងហើយម្តងទៀត។