**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ឯកឧត្តម កែ គឹមយ៉ាន ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់(គម្រោងកូរ៉េ)

ភ្នំពេញ៖ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម កែ កឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយឯកឧត្តម អស់លោកជាក្រុមការងារ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យអំពីវឌ្ឍនៈភាពនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ(គម្រោងកូរ៉េ)។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ដែលឯកឧត្តម កែ គឹមយ៉ាន និងក្រុមការងារចុះពិនិត្យនោះរួមមាន៖
១.អាងទឹកកន្សែង ស្ថិតក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ-ភ្លឺទំនប់អាងប្រវែង ៧គម ១២០ម, ផ្ទៃអាងមានទំហំ ៨៣០ហិកតា, បរិមាណទឹក ២២លាន ៨០០ពាន់ម៉ែតគូប, លទ្ធភាពស្រោចស្រពស្រូវវស្សា ៦.៣៦០ហិកតា និងលទ្ធភាពស្រោចស្រពស្រូវប្រាំង ១.៣១០ហិកតា។

២.អាងទឹកពង្រ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ភ្លឺទំនប់អាង ប្រវែង ៦គម ២៣ម, ផ្ទៃអាងមានទំហំ ៤៥៦ហិកតា, បរិមាណទឹក ៧លាន ៩០០ពាន់ម៉ែត្រគូប, លទ្ធភាពស្រោចស្រពស្រូវវស្សាបាន ២.៦០០ហិកតា និងលទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ២២០ហិកតា។

៣.អាងទឹកវាំងហែង ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ-ភ្លឺទំនប់អាងប្រវែង ៧គម ០១ម, ផ្ទៃអាងមានទំហំ ៣៤០ហិកតា, បរិមាណទឹក ៦លាន ៩០០ពាន់ម៉ែត្រគូប, លទ្ធភាពស្រោចស្រោពស្រូវវស្សាបាន ២៥៧០ហិកតា និងលទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ២២០ហិកតា។

មកដល់ពេលនេះ គម្រោងទាំងមូលដែលមានទំនប់អាងទឹកប្រវែងសរុប២០គម៣៦ម និងស្តារប្រឡាយមេ៦ខ្សែមានប្រវែងសរុប ៨៧គម ៦០ ក្នុងនោះមានចាក់បេតុងប្រវែង ៤០គម ១៦០ និងសាងសង់សំណង់សិល្បៈការចំនួន២០៧កន្លែង លទ្ធផលកំពុងអនុវត្ត និងសម្រេចបានចំនួន ៤០.៩០% ធៀបទៅនឹងទំហំការងារ នៃគម្រោងទាំងមូល។

ក្នុងរសៀលថ្ងៃដដែលនេះ ឯកឧត្តម កែ គឹមយ៉ាន និងក្រុមការងារព្រមទាំងអាជ្ញាធរមូលដ្ឋានបានចូលថ្វាយបង្គំព្រះសង្ឃនៅវត្តដុងអារញ្ញ និងបានបន្តដំណើរទៅចូលរួមជាអធិបតីក្នុងពិធីពិសារបាយសាមគ្គីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅក្រុងប៉ោយប៉ែត ប្រកបដោយភាពស្និទស្នាលកក់ក្តៅក្រៃលែង ៕

អត្ថបទដែលជាប់ទាក់ទង