សង្ក្រាន្តពោធិ៍សាត់ ២០២៤ នឹងរៀបចំឡើងរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃ១៣-១៦ ខែមេសា
ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបច្ចេកទេស មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលរដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ នៃការររៀបចំ “សង្ក្រាន្តពោធិ៍សាត់ ២០២៤” ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត ស្ថិតនៅ នៅលើបុរីវប្បធម៌កោះសំពៅមាស។
យោងតាមរដ្ឋបាលខេត្តពោធិ៍សាត់បានបញ្ជាក់ថា សង្ក្រាន្តពោធិ៍សាត់ ២០២៤” នឹងធ្វើឡើងរយៈពេល៤ ថ្ងៃ គឺចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ស្របពេលដែលប្រទេសជាតិយើងទទួលបាននូវសុខសន្តីភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕