**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល

កម្ពុជា បើកផ្លូវឱ្យក្រុមហ៊ុន SCA អាចដើរតួនាទីជាប្រតិបត្តិករនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ពេលដាក់ឱ្យដំណើរការ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបើកភ្លើងខៀវឱ្យក្រុមហ៊ុន SCA ដែលកំពុងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន អាចដើរតួនាទីជាប្រតិបត្តិករនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ពេលចាប់ផ្តើមដាក់ឱ្យដំណើរការ បន្ទាប់ពីបិទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការប្រគល់សិទ្ធិនេះធ្វើឡើងបន្ទាប់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ (ហៅកាត់ SCA)ស្តីពីគោលការណ៍សម្រាប់ការស្តារសមតុល្យហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន សូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា បន្ទាប់ពីការចុះកិច្ចព្រៀងព្រៀងនេះ រាជរដ្ឋាភិបាលនឹងប្រគល់ឱ្យក្រុមហ៊ុន SCA ដើរតួនាទីជាប្រតិបត្តិករនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ពេលចាប់ផ្តើមដាក់ឱ្យដំណើរការ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏នឹងបន្ថែមរយៈពេលឱ្យក្រុមហ៊ុន SCA ធ្វើការអភិវឌ្ឍ និងពង្រឹងសមត្ថភាព អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ឯកឧត្តមបណ្ឌិត បានបន្តថា កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ ក្រុមហ៊ុនបារាំង SCA ដើម្បីបន្តបង្កើតគុណតម្លៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ផ្តល់សេវាកម្មគ្រប់គ្រងអាកាសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

បើតាម ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ លើផ្ទៃដីសរុបទំហំ ២,៦០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ចម្ងាយប្រមាណ១៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ការសាងសង់សម្រេចបានប្រមាណ ៦៨.៨% នៃ គម្រោងទាំងមូល ហើយគ្រោងនឹងបើកឱ្យដំណើរការនាឆមាសទីមួយ ឆ្នាំ២០២៥ ខាងមុខនេះ។

សូមជម្រាបថា កាលពីឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការវិនិយោគឱ្យក្រុមហ៊ុន SCA អភិវឌ្ឍន៍សាងសង់ និងគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅឆ្នាំ២០០៦ រាជរដ្ឋាភិបាល បានផ្ដល់ការវិនិយោគឱ្យក្រុមហ៊ុនបារាំងនេះ ធ្វើការអភិវឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការអាកាសយាន ដ្ឋានអន្តរជាតិខេត្តព្រះសីហនុ លំដាប់ថ្នាក់ 4E លើផ្ទៃដីទំហំ ៦៨២ហិកតា ៕

អត្ថបទដែលជាប់ទាក់ទង