**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញជាធិបតី ក្នុងកម្មវិធីផ្លូវការ “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីផ្លូវការនៃកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ នៅសួន Osaka Castle ក្រុងអូសាកា នៃខេត្តអូសាកា ដែលសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម Nakano Hiromasa សមាជិករដ្ឋសភានៃប្រទេសជប៉ុន ឯកឧត្តមតំណាងអភិបាលខេត្តនិងក្រុងអូសាកា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន សរុបប្រមាណជាង ១០,០០០នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម Ichisaka Hiroshi តំណាងឯកឧត្តមអភិបាលខេត្តអូសាកានៃប្រទេសជប៉ុន បានថ្លែងថាកម្ពុជា និងជប៉ុនមានទំនាក់ទំនងយ៉ាងល្អរឹងមាំរយៈពេល ៧០ឆ្នាំមកហើយ ហើយជារៀងរាល់ឆ្នាំ ចំនួននិស្សិត និង
ពលករកម្ពុជាដែលមកស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន បានបន្តកើនឡើងនៅទូទាំងប្រទេស ជាពិសេសក្នុងតំបន់អូសាកា។ ឯកឧត្តមសង្ឃឹមថាកម្ពុជា និងជប៉ុន នឹងបន្តចំណងទំនាក់ទំនងការទូតឱ្យកាន់តែប្រសើរឡើង។

ដូចគ្នាដែរ ឯកឧត្តម Nakano Hiromasa សមាជិករដ្ឋសភានៃប្រទេសជប៉ុន បានមានប្រសាសន៍ថា ឯកឧត្តមមានក្តីរំភើបដែលបានឃើញអ្នកចូលរួមកម្ពុជា និងជប៉ុន ព្រមទាំងជនបរទេសដទៃផ្សេងទៀតជាច្រើនកុះករបែបនេះ។ ឯកឧត្តមបានបន្តថា នេះជាលើកទី១ ដែលបានចូលរួមកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខណៈឯកឧត្តមធ្លាប់បានរៀនភាសាខ្មែរខ្លះ និងចូលចិត្តវប្បធម៌ប្រពៃណីខ្មែរផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងថា រដ្ឋាភិបាលជប៉ុនបាននិងកំពុងពិនិត្យ និងកែសម្រួលប្រព័ន្ធទទួលយកកម្មសិក្សាការី ពលករជំនាញ ដើម្បីពង្រឹងលក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ និងមានភាពងាយស្រួល។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន”។

ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្វសាធុការ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុនទាំងអស់។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា នេះជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅទីតាំងជាច្រើន នៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់ការយកចិត្តទុកដាក់ ភាពកក់ក្តៅ និងបង្កើតឱកាសដល់ប្រជាពលរដ្ឋខ្មែរដែលស្នាក់នៅប្រទេសជប៉ុនគ្រប់រូប ឱ្យបានជួបជុំគ្នា កម្សាន្តសប្បាយ និងពង្រឹងទំនាក់ទំនងដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានផ្តាំផ្ញើឱ្យកម្មសិក្សាការី ពលករជំនាញ ខិតខំប្រឹងប្រែងបំពេញការងារ គោរពច្បាប់ប្រទេសជប៉ុន និងស្តាប់តាមការណែនាំរបស់ក្រុមហ៊ុន។

បន្ថែមលើកម្មវិធីសាសនា និងការលេងល្បែងប្រជាប្រិយនាពេលព្រឹក កម្មវិធីសង្ក្រាន្តខ្មែរនៅជប៉ុននាពេលរសៀលបានបន្តបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ និងការសម្តែងរនាថ ព្រមទាំងមានការប្រគុំតន្ត្រី និងរាំលេងកម្សាន្ត ដែលសម្តែងដោយតារាចម្រៀងនិងសម្តែងល្បីៗជាច្រើនរូបមកពីប្រទេសកម្ពុជា និងមានក្រុមតារាចម្រៀងជប៉ុនផងដែរ។ ពិសេសជាងនេះនៅទៀត ព្រះមេធានុរ័ក្ខ គូ សុភាព ក៏បានផ្តល់ធម្មទេសនា ដ៏ថ្លៃថ្លា និងមានអត្ថន័យ ដល់ពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋខ្មែរដែលមានវត្តមាននៅក្នុងកម្មវិធីទាំងអស់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង