**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន

អភិបាលខេត្តត្បូងឃ្មុំ ណែនាំឱ្យកងកម្លាំងទាំង៣ប្រភេទ និងអ្នកពាក់ព័ន្ធ ត្រូវបង្កើនការប្រុងប្រយ័ត្ន ការពារសុខសុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសព្រឹត្តិការណ៍ “សង្ក្រាន្តត្បូងឃ្មុំ” ចំនួន០៣ថ្ងៃ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តដាក់បទបញ្ជាដល់កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុក អាជ្ញាធរតាមបណ្តាមូលដ្ឋាន ត្រូវសហការបង្ការ បង្ក្រាប លុបបំបាត់ឱ្យខានតែបាននៅ ០៥ចំណុច រួមមាន៖ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង គ្រឿងញៀន ការបើកបរក្នុងស្ថានភាពស្រវឹង និងការដឹកជញ្ជូនលើលទម្ងន់កំណត់ និងខុសបច្ចេកទេស។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍សង្កត់ធ្ងន់ៗបែបនេះ នៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំគណៈអភិបាលខេត្ត ក្បាលម៉ាស៊ីនជាថ្នាក់ដឹកនាំសាលាខេត្ត តុលាការ មន្ទីរ អង្គភាព និងក្រុង ស្រុក ទាំង៧ជុំវិញខេត្ត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីរៀបចំ ពង្រឹង និងការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ដែលនឹងចូលមកដល់ នាពេលខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការព្រមានលើកចុងក្រោយ ក្នុងភូមិណាមានល្បែងសុីសង ត្រូវតែដកមេប៉ុស្តិ៍ ហើយប្រមានមេបញ្ជាការ និងអធិការក្រុង-ស្រុកនោះ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាល្បែងស៊ីសងនេះហើយ ដែលធ្វើឱ្យមានជំលោះក្នុងគ្រួសារ អំពើហឹង្សា ចោរលួច ឆក់ ប្លន់ ធ្វើយ៉ាងណាឱ្យតែបានលុយទៅលេងល្បែង ជាប្រភពបង្កអសន្តិសុខក្នុងសង្គម ជាពិសេសប៉ះពាល់យ៉ាងខ្លាំងនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ដែលនឹងឈានចូលមកដល់ខាងមុខនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានប្រកាសថា រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តត្បូងឃ្មុំ” នៅបុរីរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ចំនួន០៣ថ្ងៃ គឺនៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា។ ព្រមទាំងជំរុញឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ បង្កើតកម្មវិធីសប្បាយៗនានា ក្នុងឱកាសឆ្នាំថ្មីនេះ ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។

ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីទាំងនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានណែនាំក្រើនរំលឹកដល់ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត រូមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង៧ អធិការក្រុងស្រុក មេប៉ុស្តិ៍ មេឃុំ ចៅសង្កាត់ មេភូមិ ត្រូវតែប្រុងប្រយ័ត្ន ត្រៀមទាំងកម្លាំង និងសម្ភារ: ដើម្បីបង្ការ និងទប់ស្កាត់ នូវបញ្ហានានា ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង