**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាល ដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨


ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាល ដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨។

ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គពិធីទាំងមូល ឯកឧត្តម ស្វាយ សំអ៊ាង សូមគោរពថ្លែងអំណរគុណដ៏ ជ្រាលជ្រៅ និងស្វាគមន៍ប្រកបដោយភាពកក់ក្តៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូអមដំណើរ ដែលបាន ផ្តល់កិត្តិយសដ៏មានតម្លៃ ដឹកនាំក្រុមការងារ បំពេញបេសកកម្មមកកាន់ខេត្តស្ទឹងត្រែង ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារស្មារតីនៃផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ឆ្នាំ២០២៤- ២០២៨ ដ៏មានសារៈសំខាន់នាពេលនេះ។

ឯកឧត្តម ស្វាយ សំអ៊ាង បានបន្តថា ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាន មានព្រំប្រទល់ជាប់នឹងខេត្តពីរនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ គឺខេត្តចម្ប៉ាសាក់ និងខេត្តអត្តពី ប្រវែងព្រំប្រទល់ប្រមាណ ២៥៧គីឡូម៉ែត្រ មានផ្ទៃដីសរុប ១២.០១៦គីឡូម៉ែត្រការេ ចែកជា ៦ក្រុង ស្រុក ៣៤ឃុំ សង្កាត់ និង១៣៧ភូមិ ប្រជាពលរដ្ឋសរុប ១៨០.៦១៦នាក់ ស្មើនឹង ៤២.៧៤៣គ្រួសារ ក្នុងនោះអាយុ ១៨ឆ្នាំឡើង ១០៨.៤០៦នាក់ អត្រាកំណើនប្រជាជនប្រចាំឆ្នាំ ៥,៥% មានដង់ស៊ីតេ ១៥នាក់ក្នុង១គីឡូម៉ែត្រការេ។ ប្រជាពលរដ្ឋមានមុខរបរកសិកម្ម កសិ- ឧស្សាហកម្មប្រមាណ ៨០% មុខរបរផ្នែកឧស្សាហកម្ម-សិប្បកម្ម ២% មុខរបរផ្នែកសេវា កម្ម ១៨%។

ឯកឧត្តមបន្ថែមថា ក្នុងភូមិសាស្ត្រខេត្ត គ្រប់ផ្នែកមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បានបន្តខិតខំយក ចិត្តទុកដាក់ក្នុងការធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមបាន យ៉ាងល្អ ជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិដែលបានធ្វើសកម្មភាព ដំណើរកម្សាន្ត និងបំពេញភារកិច្ចការងារក្នុងខេត្តស្ទឹងត្រែង រួមជាមួយការយកចិត្តទុកដាក់អនុវត្តផែនការ សកម្មភាពក្នុងក្របខ័ណ្ឌគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ ដំណើរការ បោះឆ្នោតសកល និងអសកល ជាបន្តបន្ទាប់ ជាពិសេសការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានលទ្ធផលជោគជ័យកាលពីខែកុម្ភៈកន្លងទៅ និងកំពុង ដំណើរឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខឆាប់ៗនេះ ព្រមទាំងការត្រៀមការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះ ឆ្នោតប្រចាំឆ្នាំ២០២៤ ឱ្យដំណើរការទៅដោយសុវត្ថិភាព និងដាក់ចេញវិធានការបង្ការ ទប់ ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសនានា ដែលកើតមានឡើងក្នុងមូលដ្ឋាន ដូចជាបទ ល្មើសគ្រឿងញៀន បទល្មើសឆ្លងដែន អំពើជួញដូរមនុស្ស ព្រៃឈើ នេសាទ ការកាប់ ទន្ទ្រានដីព្រៃ រ៉ែ និងធនធានធម្មជាតិផ្សេងៗ ដែលជាកត្តាធ្វើឱ្យប៉ះពាល់ដល់ដំណើរការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុវត្ថិភាពសង្គមនៅក្នុងខេត្ត។

ឯកឧត្តម ស្វាយ សំអ៊ាងបានឱ្យដឹងទៀតថា ខេត្តបានបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយបណ្តាខេត្ត នៃប្រទេសជាមិត្តជិតខាង រួមមានខេត្តចម្ប៉ាសាក់និងអត្តពីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ខេត្តយ៉ាឡាយ កន្ទុម ប៊ិញហៀក និងខាញ់ហ័រ នៃសាធារណរដ្ឋសង្គម និយមវៀតណាម។ ក្នុងការពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តស្មារតីកំណត់ហេតុកិច្ចសហ ប្រតិបត្តិការទ្វេភាគីរវាងខេត្តទាំងពីរនៃប្រទេសឡាវ មានខេត្តចម្ប៉ាសាក់ និងខេត្តអត្តពី ដែលមានប្រវែងព្រំដែន ប្រមាណ ២៥៧គីឡូម៉ែត្រ។

ឯកឧត្តម ស្វាយ សំអ៊ាង បានបន្តទៀតថា ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្លើយតបទៅនឹងតម្រូវការរបស់មូល ដ្ឋានទាំងនៅទីប្រជុំជនក្រុង ជនបទ និងតាមតំបន់ព្រំដែន ខេត្តបានដាក់ចេញផែនការ សកម្មភាព គម្រោងអភិវឌ្ឍន៍ស្ថាបនាផ្លូវបេតុង ស្ពានបេតុង ការជួសជុលផ្លូវកៅស៊ូ ការ សាងសង់សាលារៀន មណ្ឌលសុខភាព ការពង្រីកបណ្តាញអគ្គិសនី បណ្តាញផ្គត់ផ្គង់ទឹក ស្អាត សន្តិសុខស្បៀង ផលិតភាពនិងផលិតផលកសិកម្ម កសិឧស្សាហកម្ម សហគ្រាស- សិប្បកម្មខ្នាតតូច-មធ្យម ការផ្តល់សេវាដ្ឋបាល សេវាសុខភាព សេវាអប់រំនៅគ្រប់កម្រិត ការពង្រឹងអភិបាលកិច្ចល្អក្នុងមូលដ្ឋាន ការលើកកម្ពស់សិទ្ធិអំណាច និងភាពអង់អាច របស់ស្ត្រី ការគាំពារសុខភាពមាតាទារក គ្រួសារងាយរងហានិភ័យ ការលើកកម្ពស់បរិស្ថាន អនាម័យ សុខុមាលភាពរបស់សហគមន៍ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ និងការលើក កម្ពស់វឌ្ឍនភាពសហគមន៍អេកូទេសចរណ៍ក្នុងខេត្ត។ជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានការរៀបចំបំពេញរចនាសម្ព័ន្ធគ្រប់គ្រង ការកសាងធនធានមនុស្ស ការអនុវត្តមុខងារដែលថ្នាក់ជាតិបានផ្ទេរមករដ្ឋបាលថ្នាក់ក្រោម ជាតិ និងការពង្រឹងប្រព័ន្ធគ្រប់គ្រងដឹកនាំរដ្ឋបាលឯកភាពនៅថ្នាក់ខេត្ត ក្រុងស្រុក និងឃុំ សង្កាត់ ព្រមទាំងការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូល តែមួយពីថ្នាក់ខេត្ត ដល់ឃុំ សង្កាត់។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានបញ្ជាក់ទៀតថា ក្នុងកម្មវិធីថ្ងៃនេះ ដែលមានការជួបជុំថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ផ្នែក គ្រប់ថ្នាក់ក្នុង ខេត្ត ដើម្បីបានស្តាប់ជ្រួតជ្រាប និងឈ្វេងយល់អំពីភាពចាំបាច់ និងមូលដ្ឋានសំខាន់ៗនៃ ការរៀបចំផែនការយុទ្ធសាស្ត្រ រចនាសម្ព័ន្ធនៃផែនការយុទ្ធសាស្ត្រ ខ្លឹមសារសំខាន់ៗនៃ ផែនការយុទ្ធសាស្ត្រដែលជាផ្នែកដ៏សំខាន់នៃផែនការយុទ្ធសាស្ត្រ ចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រនានា ចង្កោមសកម្មភាពជាអាទិភាព សូចនាករ និងការគ្រប់គ្រងការ អនុវត្ត ការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃផែនការយុទ្ធសាស្ត្រ ក្នុងការធានាដល់ ការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជ រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ម៉ឺង មាត់ ហ្មត់ចត់ ច្បាស់លាស់និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ជាពិសេសសម្រាប់រដ្ឋបាលខេត្ត និងគ្រប់ផ្នែកពាក់ព័ន្ធ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានផែនទីបង្ហាញផ្លូវច្បាស់លាស់មួយសម្រាប់ការដឹកនាំ ការគ្រប់គ្រង និងការអនុវត្ត កិច្ចការជាអាទិភាពនានាក្នុងដែនសមត្ថកិច្ច ដែលនឹងធ្វើបទបង្ហាញ និងការណែនាំចង្អុល ទិសអនុវត្តដោយ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងកម្មវិធីបន្ទាប់ទៅនេះ។

ជាថ្មីម្តងទៀត សូមយកឱកាសនេះ ឯកឧត្តម ស្វាយ សំអ៊ាងបានគោរពជូនពរឯកឧត្តមអធិបតី គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាពិសេស ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ដែល នឹងឈានចូលមកដល់ក្នុងពេលដ៏ឆាប់ៗនេះ សូមទទួលបាននូវសុខភាពល្អបរិបូណ៍ ជោគជ័យគ្រប់ភារកិច្ច និងសូមជួបប្រសព្វតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕  

អត្ថបទដែលជាប់ទាក់ទង