ឯកឧត្តម ស្វាយ សំអ៊ាង និងឯកឧត្តម ឈាង ឡាក់ ប្រារព្ធពិធីសូត្រមន្ត ចំរើនព្រះបរិត្ត សុំពរជ័យ ពីទេវតាឆ្នាំថ្មី និងសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តស្ទឹងត្រែង
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពីធីសូត្រមន្តចម្រើនព្រះបរិត្ត សុំពរជ័យ សេចក្តីសុខសេចក្តីសុខ សេចក្តីចំរើន ពីទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ដែលឈានចូលនៅថ្ងៃសៅរ៍ ០៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២២:១៧និង២៤វិនាទីយប់ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងអស់ ក្រោមអធិបតីភាព ឯកឧត្តម
ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល
ខេត្តស្ទឹងត្រែង និងលោកជំទាវ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញ
ការងារទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេលការផ្តល់សេវាសារធារណៈ ដែលរាជ
រដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់
កាលទី១ ដោយមានគោលដៅយុទ្ធសាស្ត្រចំនួន០៥ គឺធានាឱ្យបានកំណើនសេដ្ឋកិច្ច បង្កើតការងារឱ្យបានកាន់តែច្រើន សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ និងបន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់
គុណភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕