**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា**ឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ**សម្ដេចបវរធិបតី លើកទឹកចិត្តសមាគមសិល្បករខ្មែរ បណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដផ្សព្វផ្សាយឱ្យកាន់តែផុលផុស តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ

ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា ស្នើឱ្យមន្ត្រីក្រោមឱវាទ ត្រូវអនុវត្ត និងការរៀបចំផែនការសម្រាប់អភិវឌ្ឍវិស័យសុខាភិបាល ដោយឈរលើគោលការណ៍ កុំយឺតយ៉ាវ និងត្រូវក្លាហាន ទទួលខុសត្រូវក្នុងភារកិច្ចរបស់ខ្លួន

ភ្នំពេញ៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើសុំឱ្យថ្នាក់ដឹកនាំនៅតាមអង្គភាពក្រោមឱវាទ ត្រូវអនុវត្ត និងការរៀបចំផែនការសម្រាប់អភិវឌ្ឍវិស័យសុខាភិបាលដោយឈរលើគោលការណ៍ កុំយឺតយ៉ាវ កុំបណ្តែតបណ្តោយ កុំស្តាប់ពាក្យចចាមអារ៉ាមមិនត្រឹមត្រូវ និងត្រូវក្លាហាន ទទួលខុសត្រូវក្នុងភារកិច្ចរបស់ខ្លួន។

ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីការបន្តផ្សព្វផ្សាយសារអប់រំ វីដេអូអប់រំសុខភាពផ្សេងៗឱ្យបានច្រើន និងទូលំទូលាយ ព្រមទាំងទាន់សភាពការណ៍ ជាជាក់ស្តែងដូចជាបន្តរំលឹកពីសារ តិចខ្លាញ់ តិចស្ករ តិចអំបិល ដើម្បីសុខភាពល្អអាយុយឺនយូរ ក៏ដូចជាសារអំពីវិធានបង្ការនិងការពារសុខភាពករណីការឡើងកំដៅនៃការប្រែប្រួលអកាសធាតុ ករណីជំងឺឆ្លងជាដើម។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៤នេះ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលល្អជាច្រើន ដែលបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៅតាមអង្គភាពសុខាភិបាលទាំងអស់ ត្រូវបន្តសហការគ្នា សាមគ្គីភាព អនុវត្តការងារឱ្យបានត្រឹមត្រូវ ដោយឈរលើគោលការណ៍សកម្មភាព ដោះស្រាយបញ្ហា ឆ្លើយតប បុរេសកម្ម និងនវានុវត្តន៍។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើសួរសុខទុក្ខបងប្អូនមន្ត្រីរាជការសុខាភិបាលទាំងអស់ ជាពិសេសនៅតាមបណ្តារាជធានី-ខេត្ត តាមរយៈប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងជូនពរក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខាងមុខនេះ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ។

សូមបញ្ជាក់ផងដែរកិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ (Hybrid) ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ នាយកដ្ឋាន ប្រធានអង្គភាពថ្នាក់កណ្តាលនៃក្រសួងសុខាភិបាល និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ៕

អត្ថបទដែលជាប់ទាក់ទង