**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ

ស្នងការភ្នំពេញ ហៅនគរបាលចរាចរណ៍១០នាក់ ប្រចាំនៅគោលដៅផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយមកសួរនាំ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យការិយាល័យជំនាញ កោះហៅក្រុមមន្រ្តីនគរបាលចរាចរណ៍ទាំង១០នាក់ ដែលដាក់គោលដៅចាប់ផាកពិន័យ ប្រជាពលរដ្ឋនៅលើផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយ មកធ្វើការសួរនាំ ក្រោយមានការរិះគន់ខ្លាំង និងច្រើនដង ពីសំណាកបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលធ្លាប់ទទួលរងការសម្លុត និងចាប់ផាកពិន័យ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះបានឲ្យដឹងថា «ក្រោយទទួលបានព័ត៌មាន និងការរិះគ​ន់យ៉ាងខ្លាំង និងជាច្រើនដង ចំពោះការចាប់ផាកពិន័យប្រជាពលរដ្ឋនៅគោលដៅលើផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយ (បត់ឆ្វេងពីផ្លូវសហព័ន្ធរុស្ស៊ី ក្រោមស្ពានអាកាស មកផ្លូវហាណូយ) ឯកឧត្តម ឧត្តមសេនីយ៍ឯកស្នងការ បានឲ្យជំនាញហៅមន្រ្តីនគរបាលចរចរណ៍ទាំង១០នាក់ មកសួរនាំម្នាក់ម្តងៗ ដើម្បីមានចំណាត់ការបន្តទៀត»។

សូមបញ្ជាក់ថា នៅគោលដៅចរាចរណ៍លើផ្លូវហាណូយ បត់ពីក្រោមស្ពានអាកាសផ្សារដីហុយមកបន្តិច ប្រជាពលរដ្ឋជាច្រើននាក់ បានជាប់នៅគោលដៅនេះខ្លាំងណាស់ ហើយត្រូវបានមន្រ្តីនគរបាលចរាចរណ៍ ផាកពិន័យក៏មិនណយដែរ មូលហេតុយកហេតុផលជាន់គំនូស ខណ:អ្នកបើកបរតវ៉ាស្ទើរគ្រប់គ្នា។

បើតាមប្រជាពលរដ្ឋ, មន្រ្តីនគរបាលចរាចរណ៍នៅគោលដៅនោះ បានបែងចែកឲ្យមន្រ្តីខ្លះអង្គុយចាំថតរូប រួចបាញ់ទៅខាងក្រុមមន្រ្តីដែលដាក់នៅគោលដៅខាងមុខ ដើម្បីចេញមកស្ទាក់ចាប់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានរិះគន់ យ៉ាងខ្លាំង ចំពោះមន្រ្តីនគរបាលម្នាក់រៀងធាត់ពាក់ម៉ាក់ តែងតែប្រើពាក្យសំដីសម្លុត គំរាមកំហែងយកម៉ូតូ យកឡានទៅស្នងការ ហើយមិនដែលប្រើពាក្យសមរម្យជាមួយអ្នកដំណើរនោះទេ។

ប្រជាពលរដ្ឋដែលធ្លាប់ជាប់នៅគោលដៅនេះ បាននិយាយថា ពេលត្រូវបានចាប់ផាក គឺក្រុមមន្រ្តីទាំងនេះទារលុយគ្មានការយោគយល់នោះឡើយ ហើយបើអ្នកមិនចង់វែងឆ្ងាយក៏ហុច១០ដុល្លារ ៥ម៉ឺន ឬលើសហ្នឹងក៏មាន។ តើបើអ្នកដែលមិនមានលុយទេ ទោះអង្វរយ៉ាងណា ក៏មិនមានការយោគយល់ដែរ ដោយប្រាប់ឲ្យអ្នកផ្ទះបាញ់លុយមកទៀតផង។

បើតាមប្រជាពលរដ្ឋ, ពួកគាត់ថា ការចាប់ភាគច្រើនគឺយកហេតុផលជាន់គំនូស ខណៈពួកគាត់មិនបានដឹង ហើយក៏ពេលខ្លះអះអាងថា ខ្លួនមិនបានបើកខុសនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះប្រកែកមិនឈ្នះឡើយ ក៏សុខចិត្តព្រមបង់លុយពេញ ឬបង់លុយមួយចំនួនដើម្បីបានធ្វើដំណើរទៅមុខទៀត។

មានប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្ន​កដែលបានធ្លាប់ជាប់នៅគោលដៅនេះ បានបញ្ចេញជាយោបល់តាមបណ្តាញសង្គមដូចខាងក្រោម៖
-ឈ្មោះ So Seim Chenda៖ គោលដៅនឹងចាប់យកលុយតែម្តង មិនមានកាអប់រំដល់ពលរដ្ឋទេ ខ្ញុំ​ធ្លាប់ជាប់ម្តងដោយហេតុផលឈប់លើគំនូស។
-ឈ្មោះ Mo Lyka៖ ព្រោះកើតឡើងមកលើខ្ញុំ ខ្ញុំខំលើកដៃម្រាម១០សំពះ លើកលែងម្ដងទៅ តែមិនព្រមទេ។ ដល់ប្រជាពលរដ្ឋរាយការណ៍ដល់ថ្នាក់លើថាប្រជាពលរដ្ឋខូច និយាយបំភ្លើស តែតាមការពិតមន្ត្រីទេ ដែលអនុវត្តលើសពីដែនកំណត់ ​នៃច្បាប់ចរាចរណ៍ផ្លូវគោក
-ឈ្មោះ ស៊ីង ឡុង៖ កន្លែងនឹងចាប់ខ្លាំងណាស់ រឿងជ្រុលដំណើរ លោតលឿង និងលើគំនូស ជាក់ស្តែង អកសឺណាស់ព្រោះមាន កត្តាច្រើន
-Lin Hof៖ ភ្លើងស្តុបខ្លីមានរយៈពេលតែ​ ១៥វិនាទី ហើយអត់មានលោតលេខឲ្យមើលទេ ឆ្លងអត់ទាន់ឈប់លើគំនូស គឺអស់១៥ម៉ឺនរៀលហើយ
-Panha Rlt៖ ស្តុបមិនមានពណ៌លឿងទេ ហើយពណ៌ខៀវលោតៗ ប៉ូលីសចាប់ម៉ង ឈប់ក៏ចាប់ ទៅមុខក៏ចាប់
-Phai Minea៖ ស្តុបនាទីខ្លី ហើយឡានទៅបន្តកន្ទុយគ្នា
-Kleang SreyLin៖ ខ្ងុំជាប់ហើយៗនិយាយទៅគឺមុខលុយសាហាវ
-Putheachey Choen៖ នេះមិនមែនជាការអនុវត្តតាមអនុសាសន៍ទេ វាទៅជាអាជីវកម្មហើយ
-Narith Roith៖ តាមដឹងកាលជាន់លើគំនូស គឺអប់រំមិនមែនផាកពិន័យទេ៕

អត្ថបទដែលជាប់ទាក់ទង