**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន**អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California

ប្រជាការពារមកពី៦ឃុំ មកហ្វឹកហាត់នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីចូលរួមកាពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំជិតឈានមកដល់គ្រប់អធិការដ្ឋាននគរបាលស្រុក ក្រុង ត្រូវមកហ្វឹកហាត់រៀនសូត្រដើម្បីចូលរួមកាពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំនេះ ។ ជាក់ស្តែងនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ បាន ប្រមូលកម្លាំងប្រជាការពារមកពី៦ឃុំក្នុងស្រុកចំនួន៨៥នាក់ ធ្វើការហ្វឹកហ្វាត់ពីលំហាត់របៀបនិងផ្សព្វផ្សាយពីភារកិច្ច របៀបរបបធ្វើសកម្មភាពនិងសិទ្ធរបស់ប្រជាការពារ ។

លោកវរសេនីយ៍សេនីយ៍ឯក ប៉ិក  គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អធិការដ្ឋាននគរបាលស្រុក បានប្រមូលកម្លាំងប្រជាការពារទាំង៦ឃុំ មកហ្វឹកហាត់ពីលំហាត់របៀបនិងផ្សព្វផ្សាយពីភារកិច្ច របៀបរបបធ្វើសកម្មភាពនិងសិទ្ធរបស់ប្រជាការពារ ដើម្បីឲ្យកម្លាំងប្រជាការពារជាកម្លាំងដ៏រឹងមាំសំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈក្នុងមូលដ្ឋានរបស់ខ្លួន រក្សាបានសន្តិសុខ និងការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនីមួយៗនិងចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកអធិការបានបញ្ជាក់ថា ភារកិច្ចរបៀបរបបធ្វើសកម្មភាពនិងសិទ្ធរបស់ប្រជាការពារ គឺ ប្រជាការពារមានភារកិច្ចចូលរួមជាមួយកម្លាំងនគរបាលឬកងរាជអាវុធហត្ថឬអាជ្ញាធរដែនដី ក្នុងការយាមល្បាតការពារសន្តិសុខភូមិ ឃុំ សង្កាត់ ការពារកន្លែងកំសាន្តសប្បាយ ពិធីបុណ្យទានឬការរៀបចំសណ្តាប់ធ្នាប់ទីសាធារណៈណាមួយតាមការចាត់តាំងរបស់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាននោះ។ ប្រជាការពារមានភារកិច្ចជួយក្រើនរំលឹក ដាស់តឿនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យចេះប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិ ផ្ទះសំបែង សត្វពា  ហនៈរំលឹកដាស់តឿនរាល់ការឆ្វេសប្រហែសនានា ដែលជាអំណោយផលងាយស្រួលដល់ការប្រព្រឹត្តល្មើសនិងជយយអប់រំយុវជន យុវនារីក្នុងមូលដ្ឋានឲ្យអនុវត្តល្អ ជៀសវាងនូវរាល់អំពើអបាយមុខផ្សេងៗ ព្រមជាមួយនោះក៏មានភារកិច្ចរាយការណ៍ពីមុខសញ្ញាឬបាតុភាពសង្ស័យទាក់ទិនដល់សន្តិសុខ សណ្តាប់ធ្នាប់ជូននគរបាល ដើម្បីចាត់វិធានការការពារសុវត្ថិភាពភូមិ ឃុំ សង្កាត់មានប្រសិទ្ធិភាព។

ប្រជាការពារមានសិទ្ធឃាត់ចាប់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្តែងនានាដើម្បីប្រគល្យនគរបាលឬកងរាជអាវុធហត្ថឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀតដើម្បីចាត់ការតាមនិតិវិធី។ជាមួយគ្នានោះប្រជាការពារពុំមានសិទ្ធិទទួលបាននូវារបំ  ពាក់អាវុធនោះឡើយ។

នាឱកាសនោះលោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក បានផ្តាំផ្ញើដល់កម្លាំងប្រជាការពារទាំងអស់ ឲ្យចូលរួមឲ្យសកម្មបំផុតជាកម្លាំងនគរបាលប៉ុស្តិ៍ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋមកលេងសំសាន្តសប្បាយតាមទីវត្តអារាម រម្មណីយដ្ឋាននានាក្នុងមូលដ្ឋានក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ ដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពមូលដ្ឋានរបស់ខ្លួនដើម្បិភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

នាឱកាសនោះ លោកអធិការក៏បានប្រគល់សារុង០១នាក់១ ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ដល់ប្រជាការពារមកហ្វឹលហាត់នោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង