**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)

បណ្ឌិតសភាចារ្យ សុខ ទូច បរិច្ចាគទឹកដោះគោស្រស់ ដល់កុមារកំព្រា និងពិការ នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបរិច្ចាគទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ដល់កុមារកំព្រា និងពិការ នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ។

បុរីទារក និងកុមារជាតិ កំពុងចិញ្ចឹម និងមើលថែកុមារកំព្រា និងពិការ ដែលសុទ្ធសឹងជាក្រុមមនុស្សបញ្ហាអូទីសឹម (autism) ជាង ១០០នាក់។ បង្កើតឡើង នៅឆ្នាំ១៩៨០ គឺឥឡូវនេះ បុរីទារក និងកុមារជាតិ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយបុរីនេះ ដំណើរការទៅបាន អាស្រ័យដោយមានជំនួយពីរាជរដ្ឋាភិបាលកម្ពុជា និងសប្បុរសជនជាដើម។

ក្នុងពេលចែកទឹកដោះគោស្រស់ បណ្ឌិតសភាចារ្យ សុខ ទូច មានសេចក្តីរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលឃើញស្ថានភាពរបស់កុមារកំព្រា និងពិការ ប៉ុន្តែលោកអះអាងថា ក៏មានសេចក្តីរីករាយផងដែរ នៅពេលបានធ្វើបុណ្យ និងឃើញស្នាមញញឹមដ៏ស្រស់ស្អាតចេញពីចិត្តរបស់ពួកគេ ដែលបង្ហាញពីសេចក្តីថ្លែងអំណរគុណ ទោះមិនអាចនិយាយចេញមកក្រៅ។

ឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាននាំយកទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប មកផ្ដល់ជូនដល់កូនៗនៅមណ្ឌលកុមារកំព្រា ១៧៧នាក់ ចំនួន ២០០លីត្រ ដែលពួកគេខ្លះជាក្មេងកំព្រា និងខ្លះទៀតជាក្មេងមានពិការភាព ដោយកុមារខ្លះទៀត មានកុមារភាពពីកំណើត ដោយសារតែបាត់បង់ឪពុកម្ដាយ ឬក៏ត្រូវបានឪពុកម្ដាយបោះបង់ចោលតាំងពីតូចមកម្ល៉េះ។ ខ្ញុំពិតជារន្ធត់ណាស់ ដែលបានឃើញពីស្ថានភាពរបស់កូនៗ ប៉ុន្តែក៏មានភាពរីករាយផងដែរ ដែលបានមកឃើញស្នាមញញឹមរបស់កូនៗ»។

បើតាមបណ្ឌិតសភាចារ្យ ការបរិច្ចាគដល់កុមារកំព្រា និងពិការ គឺជារឿងដ៏ល្អបំផុត ព្រោះថា៖
* វ័យក្មេង ជាវ័យលូតលាស់គ្រប់យ៉ាង
* ក្មេងអាចមិនដែលហូបរបស់ប្លែកៗ ដូចមនុស្សចាស់
* ការបរិច្ចាគ នឹងក្លាយជាគំរូដល់ក្មេង ហើយពួកគេនឹងអាចក្លាយជាអ្នកបរិច្ចាគនៅថ្ងៃអនាគត
* និងម្យ៉ាងទៀត ការបរិច្ចាគដល់ក្មេង ជាហេតុនាំឱ្យពួកគេចងចាំសេចក្តីល្អ ដូចសុភាសិតខ្មែរថា ហុចអំបោះស្រណោះដៃ។

លោកស្រី ថោ ពៅ ប្រធានមជ្ឈមណ្ឌលទារក និងកុមារជាតិ បានលើកឡើងថា នេះមិនមែនជាលើកទី១ នោះទេ ដែលលោកបណ្ឌិតសភាចារ្យ សុខ ទូច ចែកទឹកដោះគោស្រស់ដល់មជ្ឈមណ្ឌលទារក និងកុមារជាតិ។

លោកស្រី បានថ្លែងអំណរគុណ ដល់លោកបណ្ឌិតសភាចារ្យ ដែលថ្ងៃនេះ លោកអញ្ជើញចែកទឹកដោះគោស្រស់ដោយផ្ទាល់ នៅមជ្ឈមណ្ឌល និងបានឃើញទិដ្ឋភាពជាក់ស្តែង របស់កុមារកំព្រា និងពិការផងដែរ៕

អត្ថបទដែលជាប់ទាក់ទង