**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យពេទ្យប្រចាំការយោធភូមិភាគ២ មើលថែសុខភាពនាយទាហាន ពលទាហាន ខណៈអាកាសធាតុក្តៅខ្លាំង

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់គោលការណ៍ឲ្យពេទ្យប្រចាំ នៅតំបន់ប្រតិបត្តិការសឹករងនៃកងពលយោធភូមិភាគ២ បន្តយកចិត្តទុកដាក់ មើលថែពលទាហានក្នុងបន្ទាយឲ្យបានល្អ ជៀសវាងកុំឲ្យមានជម្ងឺ ដោយសារ តែរងផលប៉ះពាល់ ពីអាកាសធាតុក្តៅខ្លាំង ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះ ក្នុងពេលជួបសំណេះសំណាលជាមួយ នាយទាហាន ពលទាហាន នៃបញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ចាម និងបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅយោធភូមិភាពពីរ តំបន់ប្រតិបត្តិការសឹងរងកំពង់ចាម។

ក្នុងពិធីជួបសំណេះសំណាលនោះ ក៏មានការគោរពអញ្ជើញចូលរួម ដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត មេយោធភូមិភាគ២ កងរាជអាវុធហត្ថ លោក លោកស្រី ប្រធាន អនុប្រធាន តាមមន្ទីរអង្គភាពជុំវិញខេត្ត និងនាយទាហាន ពលទាហាន និងកងកម្លាំងរាជអាវុធហត្ថ ចំនួន ១៨០នាក់។

ឯកឧត្តមអភិបាលខេត្តបានយកឱកាសនោះធ្វើការណែនាំទៅដល់មេបញ្ជាការយោធភូមិ២ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ចាម បន្តសកម្មភាពមើលថែ នាយទាហាន ពលទាហាន ក្នុងប្រចាំក្នុងបន្ទាយទាហាន ត្រូវមានថ្នាំគ្រប់គ្រាន់សម្រាប់ផ្តល់ជូនទាហានដែលមានជំងឺ ជាពិសេស ស្ថិតក្នុងពេលប្រទេសកម្ពុជាកំពុងឡើងកម្តៅដោយអាកាសធាតុក្តៅខ្លាំង ត្រូវយកចិត្តទុកដាក់ ព្យាបាល ឲ្យបានទាន់ពេលវេលា ។

ឯកឧត្តមបានបន្តថា នៅពេលដែលពិធីបុណ្យចូលឆ្នាំខ្មែរ ឈានចូលមកដល់ សុំឲ្យនាយទាហាន និងពលទាហាន ត្រូវមានការផ្លាស់ប្តូរវេនឈាមប្រចាំការក្នុងបន្ទាយទាហាន ដើម្បីបង្ការកុំឲ្យមានជនខិលខូចធ្វើសកម្មភាពផ្តេសផ្តាស់ ដែលនាំឲ្យរងផលប៉ះពាល់ដល់យោធភូមិ២ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម។

ឯកឧត្តម ក៏បានណែនាំទៅដល់នាយទាហាន និងពលទាហាន ចូលរួលរក្សាសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនៅពេលនោះ នឹងមានប្រជាពលរដ្ឋរាប់ម៉ឺននាក់មកលេងកំសាន្តនៅទីរួចខេត្តកំពង់ចាម តាមវត្តអារាម តំបន់ទេសចរណ៍នានា។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី នេះរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំសង្រ្កាន្តនៅមុខសាលាខេត្តរយៈពេល បួនថ្ងៃ គឺចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី ១៦ខែ ខែមេសា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង