**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ

ឯកឧត្តម ម៉ៅ ធនិន៖ កំពតគឺជាខេត្តមួយ ដែលពោពេញទៅដោយសក្តានុពលទេសចរណ៍ ហើយជាខេត្តដែលទេសចរមកកម្សាន្តមិនចេះធុញទ្រាន់

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពតគឺជាខេត្តមួយដែលពោពេញទៅដោយសក្តានុពលទេសចរណ៍ ហើយជាខេត្តដែលទេសចរណ៍មកកម្សាន្តមិនចេះធុញទ្រាន់ ព្រោះមានកន្លែងដើរលេងកម្សាន្តច្រើន និងប្លែកៗ ពិសេសមានឆ្នេរកម្សាន្តជាប់មាត់ព្រែក រូបសំណាកសេះសមុទ្របាញ់ទឹក ទិដ្ឋភាពភ្នំបូកគោ ដែលយើងទាំងអស់គ្នាត្រូវមានការកែច្នៃឱ្យបានស្អាត ដើម្បីស្រូបយកផលប្រយោជន៍ពីធនធានដែលមានសក្តានុពលទាំងនោះ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ ក្រុមជាង និងអ្នកសំអាតអនាម័យក្នុងក្រុងកំពត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការស្ថាបនា និងការអភិវឌ្ឍតំបន់ទេសចរណ៍នានាក្នុងខេត្តឱ្យមានភាពទាក់ទាញ គឺដើម្បីកិត្តិនាម កិត្តិសព្ទរបស់ជនជាតិយើង និងតំកល់ឱ្យបាននូវកិត្តិយស់ កិត្តិសព្ទរបស់ប្រទេសយើង ជនជាតិយើង ក្រោមម្លប់នៃសុខសន្តិភាពដែលយកមកដោយលំបាក និងការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែរថា ការស្ថាបនាឆ្នេរកម្សាន្តតាមបណ្តោយព្រែកកំពង់បាយ និងរូបសំណាកសេះសមុទ្រនេះ គឺជាការស្ថាបនាបឋមប៉ុណ្ណោះ ព្រោះខេត្តកំពតនៅមានសមិទ្ធិផលធំៗជាច្រើនទៀតដែលត្រូវបង្ហាញក្នុងពេលឆាប់ៗខាងមុខ។

ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ក្រុមកម្មករ ក្រុមជាង និងអ្នកសំអាតអនាម័យក្នុងក្រុងកំពតទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងធ្វើឱ្យខេត្តកំពតស្អាត និងលេចឡើងនូវសមិទ្ធិផលសំខាន់ៗជាច្រើន និងមានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងការជួយកសាងនូវសមិទ្ធិផលដែលបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសប្រយោជន៍រួមសម្រាប់ខេត្ត។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលដ្ឋក្នុងខេត្តកំពតទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកមុខមាត់ខេត្តរបស់យើង ឱ្យសាកសមជាខេត្តទេសចរណ៍។

បន្ទាប់ពីពិធីសំណេះសំណាលរួចមកឯកឧត្តមអភិបាលខេត្តក៏បានចុះពិនិត្យទីតាំងសេះសមុទ្របាញ់ទឹក និងវេរ៉ង់ដាសួនត្រីផ្សោត ដែលជាទីតាំងត្រូវបើកឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង