**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន

ក្រសួងធម្មការនិងសាសនា រៀបចំពិធីចម្រើនព្រះបរិត្ត សិរីសួស្ដីជ័យមង្គល ក្នុងពិធីសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីធម្មការនិងសាសនានិងលោកជំទាវ សូ ភក្រ្តា ចាយបូរិន រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងធម្មការនិងសាសនាទាំងអស់ បាននិមន្តព្រះសង្ឃរៀបចំពិធីចម្រើនព្រះបរិត្តសិរីសួស្ដីជ័យមង្គល ក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាខ្មែរក្រសួងធម្មការនិងសាសនា ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នាទីស្តីការក្រសួង។

នាឱកាសខិតជិតមកដល់ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានដឹកនាំរៀបចំពិធីចម្រើនព្រះបរិត្តសិរីសួស្ដីជ័យមង្គល ក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាខ្មែរ និងរាប់បាត្រ ប្រគេនទេយ្យទានព្រះសង្ឃ ដើម្បីសុំពរជ័យ សិរីសួស្តី ជ័យមង្គល ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងធម្មការនិងសាសនាទាំងអស់។

ពិធីចម្រើនព្រះបរិត្តសិរីសួស្ដីជ័យមង្គល ក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាខ្មែរក្រសួងធម្មការនិងសាសនា បានប្រារព្ធឡើងទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូន ដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ជាពិសេសត្រៀមទទួលដំណើរយាងរបស់ទេវព្តាឆ្នាំថ្មីព្រះនាម មហោទរាទេវីដែលនិងយាងចុះមកថែរក្សាមនុស្សលោកនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២.១៧នាទីនិង២៤វិនាទីយប់ ។

ជាមួយគ្នានេះដែរនេះ ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ បានសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់ក្រសួងធម្មការនិងសាសនា និងកោតសរសើរ ចំពោះការខិតខំបំពេញការងារយ៉ាងសកម្មរបស់មន្រ្តីរាជការក្រសួងនាពេលកន្លងមក និងសូមឲ្យខិតខំបន្តទៀតដើម្បីអភិវឌ្ឍន៏សកម្មភាពការងារក្រសួងធម្មការនិងសាសនាកាន់តែរីកចម្រើនបន្តទៀត។

ជាការលើកទឹកចិត្តដល់មន្រ្តីរាជការ និងក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឯកឧត្តម ចាយ បូរិន និងលោកជំទាវ បានអញ្ជើញចែកអំណោយដល់មន្រ្តីរាជការក្រសួងធម្មការនិងសាសនា និងនិវត្តន៍ជន ព្រមទាំងជូនពរដល់មន្រ្តីរាជទាំងអស់ជួបតែ សេចក្តីសុខ សុវត្ថិភាព នុងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងជោគជ័យគ្រប់ភារកិច្ចទាំងអស់ក្នុងឱកាសឆ្នាំថ្មីខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង